២ របាក្សត្រ 9:21 - អាល់គីតាប21 ស្តេចស៊ូឡៃម៉ានមានសំពៅ សម្រាប់ធ្វើជំនួញទៅស្រុកតើរស៊ីស ដោយមានអ្នកបម្រើរបស់ស្តេចហ៊ីរ៉ាម ជាអ្នកបើកបរ។ បីឆ្នាំម្តងសំពៅទាំងនោះវិលត្រឡប់មកពីស្រុកតើរស៊ីសវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯស្រុកតើស៊ីស ជាមួយពួករាជម្រើរបស់ព្រះបាទហ៊ីរ៉ាម ដោយនាំយកមាស ប្រាក់ ភ្លុក ទោច និងក្ងោក ត្រឡប់មកវិញរាល់បីឆ្នាំម្តង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះបាទសាឡូម៉ូនមានសំពៅសម្រាប់ធ្វើជំនួញទៅស្រុកតើរស៊ីស ដោយមានរាជបម្រើរបស់ព្រះបាទហ៊ីរ៉ាម ជាអ្នកបើកបរ។ បីឆ្នាំម្ដង សំពៅទាំងនោះវិលត្រឡប់មកពីស្រុកតើរស៊ីសវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯតើស៊ីស ជាមួយនឹងពួកសំពៅរបស់ហ៊ីរ៉ាម ដឹកនាំមាស ប្រាក់ ភ្លុក ទោច នឹងក្ងោក មករាល់តែ៣ឆ្នាំត្រឡប់មកវិញម្តង។ សូមមើលជំពូក |