ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 26:17 - អាល់គីតាប

ពួក​គេ​ច្រៀង​ទំនួញ​មួយ​បទ​ស្រណោះ​អ្នក​ដោយ​ពោល​ថា “ទីក្រុង​ដ៏​ល្បី‌ល្បាញ​អើយ អ្នក​ជា​ជំរក​របស់​ប្រជា‌ជន​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ អ្នក និង​ប្រជា‌ជន​របស់​អ្នក​ជា​មហា​អំណាច​នៅ​ដែន​សមុទ្រ ហើយ​ធ្លាប់​តែ​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច ឥឡូវ​នេះ ម្ដេច​ក៏​អ្នក​វិនាស​បាត់​បង់​ដូច្នេះ?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​ទួញ​ទំនួញ​ពី​អ្នក ដោយ​ពាក្យ​ថា "អ្នក​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ​អើយ ម្តេច​ក៏​អ្នក​ត្រូវ​បំផ្លាញ​យ៉ាង​នេះ? ឱ​ទី​ក្រុង​ដ៏​ល្បី‌ល្បាញ ធ្លាប់តែ​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ​អើយ គឺ​ទាំងអ្នក និង​ពួករស់​នៅ​ក្នុង​អ្នក ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សាសន៍​ទាំង​ឡាយ នៅក្នុង​ស្រុក​នោះ​មាន​ការ​ព្រឺ​‌ខ្លាច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ស្មូត្រ​ទំនួញ​មួយ​បទ​ស្រណោះ​អ្នក ដោយ​ពោល​ថា “ទីក្រុង​ដ៏​ល្បី‌ល្បាញ​អើយ អ្នក​ជា​ជម្រក​របស់​ប្រជា‌ជន​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ អ្នក និង​ប្រជា‌ជន​របស់​អ្នក​ជា​មហា​អំណាច​នៅ​ដែន​សមុទ្រ ហើយ​ធ្លាប់​តែ​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច ឥឡូវ​នេះ ម្ដេច​ក៏​អ្នក​វិនាស​បាត់​បង់​ដូច្នេះ?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​ផ្តើម​ទួញ​ទំនួញ​ពី​ឯង​ដោយ​ពាក្យ​ថា ម្តេច​ក៏​ឯង​ត្រូវ​បំផ្លាញ​យ៉ាង​នេះ​ហ្ន៎ ឯង​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ ជា​ទី​ក្រុង​មាន​ល្បី‌ល្បាញ ដែល​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ គឺ​ទាំង​ឯង នឹង​ពួក​អ្នក​នៅ​ក្នុង​ឯង​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ខ្លួន​នៅ​ទី​នោះ​អើយ

សូមមើលជំពូក



អេ‌សេ‌គាល 26:17
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រ‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​វីរ‌ជន​របស់​អ្នក ត្រូវ​គេ​សម្លាប់​នៅ​លើ​កំពូល​ភ្នំ​យ៉ាង​នេះ? ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​បាត់​បង់​ជីវិត​ដូច្នេះ?


ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ? អ្នក​ធ្លាប់​បង្ក្រាប​ប្រជា‌ជាតិ​ទាំង‌ឡាយ ម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ?


ស៊ីដូន​ជា​ក្រុង​ដ៏​រឹង‌មាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ អ្នក​ត្រូវ​អាម៉ាស់​ហើយ ដ្បិត​សមុទ្រ​ពោល​ថា: ខ្ញុំ​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ ខ្ញុំ​ពុំ​ធ្លាប់​បង្កើត​កូន ហើយ​ក៏​ពុំ​ធ្លាប់​ចិញ្ចឹម​កូន​កម្លោះ​កូន​ក្រមុំ​ដែរ។


តើ​នរណា​សម្រេច​រំលាយ​ក្រុង​ទីរ៉ុស​ដូច្នេះ? ដ្បិត​ក្រុង​ទីរ៉ុស​ធ្លាប់​តែង‌តាំង​ស្ដេច ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​នានា អ្នក​រក​ស៊ី​ពី​ក្រុង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ ហើយ​មនុស្ស‌ម្នា​លើ​ផែនដី​ទាំង​មូល តែងតែ គោរព​អ្នក​ជំនួញ​របស់​ក្រុង​នេះ​គ្រប់ៗ​គ្នា។


ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ព្រោះ​ម៉ូអាប់​រលំ​ហើយ! ម៉ូអាប់​ងាក​មុខ​ចេញ​ដោយ​អាម៉ាស់ ប្រជា‌ជាតិ​ទាំង​អស់​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឲ្យ​ម៉ូអាប់ ព្រម​ទាំង​ស្រឡាំង‌កាំង​ទៀត​ផង»។


បាប៊ី‌ឡូន​ដែល​ប្រៀប​ដូច​ជា​ញញួរ​ដំ​កំទេច ផែនដី​ទាំង​មូល បែរ​ជា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់! ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច្នេះ!


ប្រជា‌ជន​របស់​យើង​អើយ ចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះ រួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ កូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ! ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅ ដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា ពុំ​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ!


ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​លែង​ជា​ប្រជា‌ជន​ដែល​ញែក​ខ្លួន​ជូន អុលឡោះ‌តាអាឡា​ទៀត​ហើយ! ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ! ដ្បិតអុលឡោះ‌តាអាឡា​មិន​រវី‌រវល់​នឹង​អ្នក​ទេ ទ្រង់​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះ ដែល​បាន​នាំ​គ្នា​ធ្វើ​ឲ្យ​ទ្រង់​ខឹង។


ស្ត្រី​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ទ្រង់ មាន​បន្ទូល! ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​ឲ្យ​ចេះ​ទ្រហោ​យំ ចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ចេះ​យំ​រៀប​រាប់


ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជា‌ជន​ច្រើន​កុះ‌ករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុង‌រឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រី​លើ​អាណា‌ខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!


អុលឡោះ​បង្គាប់​ខ្ញុំ​ឲ្យ​ច្រៀង​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ត​ទៅ៖


មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វា ឆាប‌ឆេះ​មែក និង​ផ្លែ។ ទំពាំង‌បាយជូរ​នោះ​លែង​មាន​មែក​ធំៗ ដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។ ទំនុក​នេះ​ត្រូវ​ច្រៀង​ជា​ទំនួញ»។


នេះ​ជា​បទ​ទំនួញ​ដែល​គេ​ត្រូវ​ច្រៀង​នៅ​តាម​ក្រុង​ផ្សេងៗ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។ ពួក​គេ​នឹង​ច្រៀង​ទំនួញ​នេះ​ស្រណោះ​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​របស់​ស្រុក​នេះ»- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


«ចូរ​ច្រៀង​ទំនួញ​មួយ​បទ​អំពី​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា: អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ អ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សំបើម អ្នក​ហែល​នៅ​តាម​ទន្លេ ជើង​របស់​អ្នក​កាយ​ទឹក ធ្វើ​ឲ្យ​កក្រើក ហើយ​ល្អក់។


ផ្នូរ​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​អ្នក​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ បែរ​ជា​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ដែរ។


ពួក​គេ​មិន​ស្ថិត​នៅ​ជា​មួយ​ពួក​វីរ‌បុរស​ពី​ជំនាន់​ដើម​ទេ ដ្បិត​ពួក​គេ​ជា​មនុស្ស​ទមិឡ។ ពួក​គេ​ចុះ​ទៅ​ផ្នូរ ដោយ​មាន​ទាំង​គ្រឿង​សស្រ្ដា‌វុធ​ទៅ​ជា​មួយ​ផង ដាវ​របស់​គេ​ស្ថិត​នៅ​ពី​ក្រោម​ក្បាល​ដំណេក បាប​របស់​ពួក​គេ​ស្ថិត​នៅ​ជាប់​ជា​មួយ​ឆ្អឹង​របស់​ខ្លួន ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ។


ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរ ហ្វូង​គោ​ខ្ចាត់​ព្រាត់​ទៅ​គ្រប់​ទី​កន្លែង ព្រោះ​គ្មាន​ស្មៅ​ស៊ី សូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។


ប្រសិន​បើ​មាន​ចោរ​លួច​ចោរ​ប្លន់​ចូល​មក​ក្នុង​ផ្ទះ របស់​អ្នក​នៅ​ពេល​យប់ នោះ​អ្នក​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់! គេ​នឹង​លួច​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។ ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរ មក​ដល់​ស្រុក​អ្នក គេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។


នៅ​ថ្ងៃ​នោះ មនុស្ស‌ម្នា​នឹង​យក​រឿង​របស់​អ្នក ទៅ​សើច​លេង ហើយ​ចង​ក្រង​បទ​សម្រាប់​ច្រៀង​រៀប​រាប់​ថា: “ពួក​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់! ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង! បច្ចា‌មិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុក រួច​យក​ទឹក​ដី​ចែក​គ្នា!”»។


មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ហើយ​តែង​គិត​ថា គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជំរក​សត្វ​ព្រៃ។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​ព្រឺ​សម្បុរ។


បន្ទាប់​មក ព្រំ​ប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា​រួច​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាក‌ស៊ីប។