ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រអែលទាំងអស់ដឹងថា ឪពុករបស់ស្តេចជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
អេសេគាល 21:15 - អាល់គីតាប ធ្វើឲ្យពួកគេបាក់ទឹកចិត្ត ហើយដួលស្លាប់បន្តបន្ទាប់គ្នា។ យើងដាក់ដាវនេះនៅមាត់ទ្វារផ្ទះទាំងអស់ ដើម្បីសម្លាប់ពួកគេ។ ដាវនេះភ្លឺរលោង ចាំងដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាលពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានដាក់ដាវ ដែលផ្គងចាំនៅមាត់ទ្វារទាំងប៉ុន្មាននៃទីក្រុងគេ ដើម្បីឲ្យចិត្តគេរលាយទៅ ហើយឲ្យគេចំពប់ដួលកាន់តែច្រើនឡើង ដាវនោះបានធ្វើឲ្យដូចជាផ្លេកបន្ទោរ ក៏បានសំលៀងសម្រាប់កាប់សម្លេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើឲ្យពួកគេបាក់ទឹកចិត្ត ហើយដួលស្លាប់បន្តបន្ទាប់គ្នា។ យើងដាក់ដាវនេះនៅមាត់ទ្វារផ្ទះទាំងអស់ ដើម្បីសម្លាប់ពួកគេ។ ដាវនេះភ្លឺរលោង ចាំងដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាលពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានតាំងដាវ ដែលផ្គងចាំនៅមាត់ទ្វារទាំងប៉ុន្មាននៃទីក្រុងគេ ដើម្បីឲ្យចិត្តគេរលាយទៅ ហើយឲ្យគេចំពប់ដួលកាន់តែច្រើនឡើង អៃយ៉ា ដាវនោះបានធ្វើឲ្យដូចជាផ្លេកបន្ទោរ ក៏បានសំលៀងសំរាប់កាប់សំឡេះ |
ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រអែលទាំងអស់ដឹងថា ឪពុករបស់ស្តេចជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។
កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ តាមជញ្ជាំង យើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែក យើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ ទោះបីយើងមានសុខភាពល្អក្ដី ក៏យើងដូចជាមនុស្សស្លាប់ដែរ។
ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា មុនពេលទ្រង់នាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែទ្រង់បានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ទ្រង់ធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃឈប់សម្រាកទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃឈប់សម្រាក នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកំទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។
ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងបានបំភ្លេចយើង គេនាំគ្នាជូនគ្រឿងសក្ការបូជា ដល់ព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យពួកគេជំពប់ដួល នៅតាមផ្លូវដែលពួកគេធ្លាប់ដើរ ហើយធ្វើឲ្យពួកគេងាកចេញពីផ្លូវរបស់ខ្លួន ទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។
យើងនឹងដាក់ទោសពួកគេ ទោះបីពួកគេខំប្រឹងរត់ចេញពីភ្លើងក្ដី ក៏ភ្លើងនៅតែឆេះបំផ្លាញពួកគេមិនខាន។ ពេលឃើញយើងដាក់ទោសពួកគេ នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន!
ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង តាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។
គេសំលៀងដាវនេះ សម្រាប់ប្រហារជីវិត គេខាត់វាយ៉ាងរលោង ចាំងដូចផ្លេកបន្ទោរ។ «ឬមួយឲ្យយើងសប្បយចិត្តឬ? ដំបងរាជ្យរបស់កូនប្រុសខ្ញុំ មាក់ងាយដើមឈើទាំងអស់»។
ដាវអើយ ចូរប្រើមុខដ៏មុតរបស់ឯង! ចូរវាត់ទៅខាងស្ដាំ វាត់ទៅខាងឆ្វេង! តម្រង់ទៅគ្រប់ទិសទី!
«កូនមនុស្សអើយ ចូរគូរផ្លូវពីរសម្រាប់ដាវរបស់ស្ដេចស្រុកបាប៊ីឡូន ផ្លូវទាំងពីរនេះចេញពីស្រុកតែមួយ។ ចូរដាក់សញ្ញាសំគាល់នៅមាត់ផ្លូវ ដែលនាំទៅកាន់ទីក្រុងនីមួយៗ។
ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតំរៀបគ្រឿងសស្រ្ដាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។
កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងទៅ! ចូរពោលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលស្ដីអំពីជនជាតិអាំម៉ូន ដែលបានប្រមាថជនជាតិអ៊ីស្រអែល ដូចតទៅ: “ដាវ! ដាវដកចេញពីស្រោម ហើយខាត់យ៉ាងរលោង ចាំងពន្លឺដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាល និងផ្ដាច់ជីវិត។
ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាអ្នកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា: ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយ មនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នា ដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកអ្នក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់ពួកអ្នក ជាម្ចាស់លើមេឃដ៏ខ្ពស់បំផុត ហើយទ្រង់ជាម្ចាស់លើផែនដីនេះដែរ។