Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 21:16 - អាល់គីតាប

16 ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង! ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង! តម្រង់​ទៅ​គ្រប់​ទិស‌ទី!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ ចូរ​តម្រៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង ខាង​ណា​ក៏​ដោយ​ដែល​អ្នក​តម្រង់​មុខ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង! ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង! តម្រង់​ទៅ​គ្រប់​ទិស‌ទី!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ ចូរ​ដំរៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង ខាង​ណា​ក៏​ដោយ​ដែល​ឯង​ដំរង់​មុខ​ទៅ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 21:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។


ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​ស្រុក ប្រសិន​បើ​យើង​បញ្ជា​ឲ្យ​កង‌ទ័ព​មួយ​វាយ​លុក​ស្រុក​នោះ ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ


បង​ស្រី​របស់​នាង​គឺ​សាម៉ារី ដែល​ស្ថិត​នៅ​ខាង​ជើង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។ ប្អូន​ស្រី​របស់​នាង​គឺ​សូដុម ដែល​ស្ថិត​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។


ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត ហើយ​ដួល​ស្លាប់​បន្ត​បន្ទាប់​គ្នា។ យើង​ដាក់​ដាវ​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​ទាំង​អស់ ដើម្បី​សម្លាប់​ពួក​គេ។ ដាវ​នេះ​ភ្លឺ​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល​ពួក​គេ។


ចំណែក​ឯ​យើង​វិញ យើង​ក៏​នឹង​ទះ​ដៃ​ដែរ រហូត​ទាល់​តែ​ស្ងប់​កំហឹង​របស់​យើង នេះ​ជា​ពាក្យ​របស់​យើង ដែល​ជាអុលឡោះ‌តាអាឡា»។


ចូរ​គូរ​ផ្លូវ​មួយ នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។


ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម​ប្រហារ​ជីវិត​មនុស្ស​លោក​ទាំង​អស់ តាំង​ពី​ទិស​ខាង​ត្បូង​រហូត​ដល់​ទិស​ខាង​ជើង ដ្បិត​យើង​ចង់​ដក​ជីវិត​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។


យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​នៅ​ក្នុង​ទីក្រុង យើង​នឹង​ធ្វើ​ឲ្យ​ឈាម​ហូរ​ដាប​នៅ​តាម​ដង​ផ្លូវ ខ្មាំង​សត្រូវ​វាយ​ប្រហារ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ដួល​ស្លាប់​នៅ​ក្នុង​ទីក្រុង ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម