ពេលនោះ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាដម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្តេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម
អេសេគាល 16:46 - អាល់គីតាប បងស្រីរបស់នាងគឺសាម៉ារី ដែលស្ថិតនៅខាងជើង ព្រមទាំងស្រុកភូមិជុំវិញ។ ប្អូនស្រីរបស់នាងគឺសូដុម ដែលស្ថិតនៅខាងត្បូង ព្រមទាំងស្រុកភូមិជុំវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងស្រីអ្នក គឺសាម៉ារី ទាំងកូនស្រីរបស់គេដែរ ដែលនៅខាងជើង ហើយប្អូនស្រីអ្នកដែលនៅខាងត្បូង នោះគឺជាសូដុម និងកូនស្រីរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងស្រីរបស់នាងគឺសាម៉ារី ដែលស្ថិតនៅខាងជើង ព្រមទាំងស្រុកភូមិជុំវិញ។ ប្អូនស្រីរបស់នាងគឺសូដុម ដែលស្ថិតនៅខាងត្បូង ព្រមទាំងស្រុកភូមិជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងស្រីឯង គឺសាម៉ារី ដែលនៅខាងឆ្វេងឯង ទាំងខ្លួនបងនោះនឹងកូនស្រីរបស់បងដែរ ហើយប្អូនស្រីឯងដែលនៅខាងស្តាំ នោះគឺជាសូដុំម នឹងកូនស្រីរបស់គេ |
ពេលនោះ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាដម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្តេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម
នៅពេលដែលអុលឡោះរំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ អុលឡោះបាននឹកគិតដល់អ៊ីព្រហ៊ីម គឺអុលឡោះបានប្រោសឡូតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលទ្រង់រំលាយក្រុងដែលឡូតរស់នៅនោះ។
យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី និងព្រះក្លែងក្លាយរបស់គេយ៉ាងណា យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម និងរូបព្រះរបស់គេយ៉ាងនោះដែរ»។
រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។
ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង អ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់ ដោយគ្មាននរណាប្រហារនោះទៅទៀត។
ហេតុនេះបានជាយើងសំដែងការអស្ចារ្យប្រឆាំងនឹងនាង យើងកាត់បន្ថយទឹកដីរបស់នាង ហើយប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ គឺពួកភីលីស្ទីនដែលនឹកខ្មាសចំពោះអំពើថោកទាបរបស់នាង។
រីឯអំពើបាបដែលសាម៉ារីប្រព្រឹត្ត ពុំបានពាក់កណ្ដាលនៃអំពើបាបរបស់នាងទេ។ អំពើអាក្រក់ដែលនាងប្រព្រឹត្ត មានចំនួនច្រើនលើសអំពើអាក្រក់របស់សាម៉ារីទៅទៀត។ បើប្រៀបផ្ទឹមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត បង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។
នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និងប្អូនស្រីឲ្យនៅជាមួយ នោះនាងនឹងនឹកខ្មាស។ យើងនឹងឲ្យនាងត្រួតត្រាលើបងស្រី និងប្អូនស្រី តែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។
ពេលអូហូលីបាជាប្អូនឃើញដូច្នេះ នាងមានតណ្ហាអាក្រក់ ខ្លាំងជាងបងទៅទៀត។ នាងប្រព្រឹត្តអំពើពេស្យាចារអាក្រក់លើសបងរបស់ខ្លួន។
នាងបងឈ្មោះ អូហូឡា នាងប្អូនឈ្មោះ អូហូលីបា។ ពីមុននាងទាំងពីរជាភរិយារបស់យើង នាងបង្កើតបានកូនប្រុសកូនស្រី។ អូហូឡាគឺក្រុងសាម៉ារី រីឯអូហូលីបាគឺក្រុងយេរូសាឡឹម។
រីឯប្រជាជនក្នុងស្រុកភូមិនានានៅជុំវិញក្រុងទីរ៉ុស នឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
អ៊ីស្រអែលអើយ! ចូរវិលត្រឡប់មករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។
ហេតុការណ៍ទាំងនេះកើតមាន ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សយ៉ាកកូប និងអំពើបាបរបស់ពូជពង្សអ៊ីស្រអែល។ តើនរណានាំឲ្យកូនចៅ របស់យ៉ាកកូបប្រព្រឹត្តអំពើទុច្ចរិត? គឺក្រុងសាម៉ារី! តើនរណានាំឲ្យយូដាគោរព ព្រះក្លែងក្លាយនៅតាមទីខ្ពស់? គឺក្រុងយេរូសាឡឹម!
ប្រជាជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជាអុលឡោះតាអាឡាប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាទ្រង់ខឹងយ៉ាងខ្លាំងបែបនេះ?”។
ចំណែកឯពួកគេវិញ ពួកគេប្រៀបដូចជា អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា ហើយប្រៀបដូចជាដើមទំពាំងបាយជូរ ដែលមានផ្លែល្វីង និងមានជាតិពុល។
ទ្រង់បានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។
រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដូចម៉ាឡាអ៊ីកាត់ទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្ដរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងអ៊ីសាជាអម្ចាស់របស់អ្នកទាំងពីរ។
ក្នុងពេលដែលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងរួមដំណេកជាមួយគេផង!»។