Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:11 - អាល់គីតាប

11 យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​សាម៉ារី និង​ព្រះ​ក្លែង‌ក្លាយ​របស់​គេ​យ៉ាង​ណា យើង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​រូប​ព្រះ​របស់​គេ​យ៉ាង​នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដូចដែល​យើង​បាន​ធ្វើ​ដល់​សាម៉ារី និង​រូបបដិមាករឥតប្រយោជន៍​របស់នាង​យ៉ាងណា តើ​យើង​មិន​ធ្វើ​ដល់​យេរូសាឡិម និង​រូបបដិមាករ​របស់នាង​យ៉ាងនោះដែរ​ទេ​ឬ​?’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ចុះ​តើ​យើង​នឹង​មិន​ធ្វើ​ដល់​ក្រុង​យេរូ‌សាឡិម និង​រូប​ព្រះ​របស់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​សាម៉ារី និង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​សាម៉ារី និង​ព្រះ​ក្លែង‌ក្លាយ​របស់​គេ​យ៉ាង​ណា យើង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​រូប​ព្រះ​របស់​គេ​យ៉ាង​នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ចុះ​តើ​អញ​នឹង​មិន​ធ្វើ​ដល់​ក្រុង​យេរូ‌សាឡិម នឹង​រូប​ព្រះ​របស់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​សាម៉ារី នឹង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ​អី។

សូមមើលជំពូក ចម្លង




អេសាយ 10:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ដៃ​របស់​ស្តេច​ក្រុង​អាស្ស៊ី‌រី​ទាល់​តែ​សោះ! តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត និង​ក្រុង​អើផាឌ​ទៅ​ណា​បាត់​អស់​ហើយ?


ស្តេច​វាយ​យក​បាន​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម។


ស្រុក​របស់​គេ​ក៏​ពោរ‌ពេញ​ទៅ​ដោយ ព្រះ​ក្លែង‌ក្លាយ​ដែរ គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ស្នា‌ដៃ​របស់​ខ្លួន គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្វីៗ ដែល​ដៃ​របស់​ខ្លួន​បាន​សូន​បង្កើត​មក។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! ក្រៅ​ពី​ទ្រង់ យើង​ខ្ញុំ​ធ្លាប់​មាន​ម្ចាស់​ជា​ច្រើន ត្រួត‌ត្រា​លើ​យើង​ខ្ញុំ ប៉ុន្តែ មាន​តែ​នាម​ទ្រង់​មួយ​ប៉ុណ្ណោះ ដែល​យើង​ខ្ញុំ​ចង់​គោរព​បម្រើ។


កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​នឹង​រំដោះ​យើង”​នោះ​ឡើយ ដ្បិត​ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​បាន​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ដៃ​របស់​ស្តេច​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ!


ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​អ្វី​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម​ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។


បង​ស្រី​របស់​នាង​គឺ​សាម៉ារី ដែល​ស្ថិត​នៅ​ខាង​ជើង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។ ប្អូន​ស្រី​របស់​នាង​គឺ​សូដុម ដែល​ស្ថិត​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម