ពេលនោះ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបំរុងនឹងធ្វើនោះ មិនឲ្យអ៊ីព្រហ៊ីមដឹងឬ?
អេសេគាល 10:1 - អាល់គីតាប ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំមើលឃើញនៅក្នុងលំហអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀង ដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ខ្ញុំក្រឡេកទៅឃើញនៅក្នុងអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀងដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ |
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបំរុងនឹងធ្វើនោះ មិនឲ្យអ៊ីព្រហ៊ីមដឹងឬ?
គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី
បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯអ៊ីព្រហ៊ីមវិញ ឈរនៅជាមួយអុលឡោះតាអាឡាដដែល។
អ៊ីព្រហ៊ីមមានប្រសាសន៍ថា៖ «សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ទ្រង់មានបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។
ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ អុលឡោះដាក់ម៉ាឡាអ៊ីកាត់មានស្លាបនៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះបានឡើយ។
យ៉ាកកូបនៅតែម្នាក់ឯង។ ពេលនោះ មានបុរសម្នាក់មកបោកចំបាប់ជាមួយគាត់ រហូតដល់ភ្លឺ។
យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
ពួកគាត់បានឃើញអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ នៅក្រោមជើងទ្រង់ មានដូចជាត្បូងកណ្តៀងសុទ្ធភ្លឺថ្លាដូចផ្ទៃមេឃ។
យូរថ្ងៃកន្លងមកទៀត អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។
នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារជាមួយប្រជាជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីអុលឡោះ។
ពេលនោះ ខ្ញុំដឹងថាសត្វលោកដែលខ្ញុំបានឃើញនៅក្រោមអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ក្បែរទន្លេកេបារ គឺម៉ាឡាអ៊ីកាត់មានស្លាបនេះឯង។
ពួកម៉ាឡាអ៊ីកាត់មានស្លាបទទះស្លាបហោះ ហើយកង់ក៏ឡើងទៅជាមួយដែរ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលស្ថិតនៅពីលើម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះ។
ពេលនោះ បុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរ ជម្រាបអុលឡោះថា៖ «ខ្ញុំបានធ្វើតាមបង្គាប់របស់ទ្រង់សព្វគ្រប់ហើយ»។
ខ្ញុំនឹងឡើងទៅយាមល្បាត ខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉ម ចង់ដឹងថា តើអុលឡោះមានបន្ទូល មកកាន់ខ្ញុំយ៉ាងណា តើទ្រង់ឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំ យ៉ាងណាខ្លះ។
ពុំដែលមាននរណាម្នាក់បានឃើញអុលឡោះឡើយ មានតែបុត្រាមួយគត់ប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់អុលឡោះ ដ្បិតបុត្រានៃអុលឡោះបាននៅរួមជាមួយអុលឡោះជាបិតា។
អុលឡោះបានសំដែងអំណាចនេះ ដោយប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ និងឲ្យនៅខាងស្ដាំទ្រង់នៅសូរ៉កា
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្តេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្តាប់ដៃអ្នកហើយ។
គាត់បានឡើងទៅសូរ៉កា នៅខាងស្ដាំអុលឡោះ ហើយពួកម៉ាឡាអ៊ីកាត់ ព្រមទាំងពួកមានអំណាចនានា និងឫទ្ធានុភាពនានា ចុះចូលនឹងគាត់ទាំងអស់។
នៅកណ្ដាលជើងចង្កៀងទាំងនោះ មានម្នាក់រាងដូចបុត្រាមនុស្ស ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។