Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាបាគុក 2:1 - អាល់គីតាប

1 ខ្ញុំ​នឹង​ឡើង​ទៅ​យាម‌ល្បាត ខ្ញុំ​នឹង​ទន្ទឹង​រង់‌ចាំ​នៅ​លើ​ប៉ម ចង់​ដឹង​ថា តើ​អុលឡោះ​មាន​បន្ទូល មក​កាន់​ខ្ញុំ​យ៉ាង​ណា តើ​ទ្រង់​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំ យ៉ាង​ណា​ខ្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ​នឹង​ឈរ​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អង្គ នឹង​មាន​ព្រះ‌បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ​នឹង​ឡើង​ទៅ​យាម‌ល្បាត ខ្ញុំ​នឹង​ទន្ទឹង​រង់‌ចាំ​នៅ​លើ​ប៉ម ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល មក​កាន់​ខ្ញុំ​យ៉ាង​ណា តើ​ព្រះអង្គ​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំ យ៉ាង​ណា​ខ្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង




ហាបាគុក 2:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ស្តេច​ទត​នៅ​ត្រង់​ចន្លោះ​ទ្វារ​ខាង​ក្រៅ និង​ទ្វារ​ខាង​ក្នុង​នៃ​កំពែង​ក្រុង។ អ្នក​យាម​ម្នាក់​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​សម្លឹង​មើល​ទៅ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រត់​តម្រង់​មក។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទី‌ក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង​មាំ។


រីឯ​អ្នក​យាម​ដែល​ស្ថិត​នៅ​លើ​ប៉ម​កំពែង​ក្រុង​យេស‌រាល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូវ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ស្តេច​យ៉ូរ៉ាម​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​ឲ្យ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ​សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិ‌ភាព​ឬ?»។


ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ! សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ឆ្លើយ​តប​មក​ខ្ញុំ​ផង! រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុក ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ


ខ្ញុំ​នឹង​ទូល​ទ្រង់​នូវ​គ្រប់​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត ខ្ញុំ​នឹង​ចូល​ទៅ​ជិត​ទ្រង់ ដោយ​ឥត​អាម៉ាស់។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! នៅ​ពេល​ព្រឹក ទ្រង់​ស្តាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ចូល​មក​ជួប ហើយ​នៅ​រង់‌ចាំ​ទ្រង់ តាំង​ពី​ព្រលឹម។


ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់ មាន​បន្ទូល ដ្បិត​ទ្រង់​មាន​បន្ទូល​ថា នឹង​ប្រទាន សេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ត្រ ដែល​ជឿ​លើ ទ្រង់ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។


ពិត​មែន​ហើយ ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់​ក្នុង​ពេល​ឆាប់ៗ សិរី‌រុង‌រឿង​របស់​ទ្រង់​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។


ពេល​ដែល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​អាហារ និង​ក្រាល​កំរាល​ព្រំ ពេល​ដែល​គេ​កំពុង​តែ​ជប់‌លៀង ស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា: ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើង នាំ​គ្នា​រៀប‌ចំ​គ្រឿង​សស្រ្ដា‌វុធ​ទៅ!


ដ្បិត​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា: ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើល ដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។


អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា: «លោក​ម្ចាស់ ខ្ញុំ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះ ពេញ​មួយ​ថ្ងៃ ខ្ញុំ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»


យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំលឹកអុលឡោះ‌តាអាឡា​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​សុចរិត​ពន់​ពេក​ណាស់ ខ្ញុំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវ ជា​មួយ​ទ្រង់​បាន​ទេ។ ប៉ុន្តែ ខ្ញុំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យ របស់​ទ្រង់ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចំរុង​ចំរើន ក្នុង​គ្រប់​គម្រោង‌ការ​ដែល​គេ​គិត‌គូរ​ធ្វើ? ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្បត់​រស់​នៅ យ៉ាង​សុខ​ស្រួល​ទាំង​អស់​គ្នា​ដូច្នេះ?


យើង​បាន​ដាក់​អ្នក​យាម‌ល្បាត សម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នា ចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ! តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!”


«កូន​មនុស្ស​អើយ! យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រ‌អែល។ កាល​ណា​អ្នក​ឮ​ពាក្យ​របស់​យើង ចូរ​យក​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។


ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រ‌អែល។ ចូរ​ស្ដាប់​ពាក្យ​ដែល​យើង​និយាយ ហើយ​យក​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅអុលឡោះ‌តាអាឡា ខ្ញុំ​សង្ឃឹម​លើ​អុលឡោះ ជា​អ្នក‌សង្គ្រោះ​របស់​ខ្ញុំ ម្ចាស់​របស់​ខ្ញុំ​មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំ‌ខាន។


ដ្បិត​បង​ប្អូន​ចង់​បាន​ភស្ដុតាង​ថា អាល់ម៉ា‌ហ្សៀស​មាន​ប្រសាសន៍​តាម​រយៈ​ខ្ញុំ។ អ៊ីសា​មិន​ទន់​ខ្សោយ​ចំពោះ​បង​ប្អូន​ទេ គឺ​គាត់​បង្ហាញ​អំណាច​នៅ​កណ្ដាល​ចំណោម​បង​ប្អូន​វិញ។


នៅ​ពេល​អុលឡោះ​គាប់​ចិត្ត​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​បុត្រា​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​បុត្រា​នៃ​ទ្រង់​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម