នៅឆ្នាំទីហាសិបពីរ នៃរជ្ជកាលស្តេចអសារា ជាស្តេចយូដា ស្តេចពេកា ជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រអែល ស្តេចសោយរាជ្យបានម្ភៃឆ្នាំនៅក្រុងសាម៉ារី។
អេសាយ 7:4 - អាល់គីតាប ត្រូវជម្រាបស្ដេចថា សូមស្តេចកុំខ្វល់ចិត្ត កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់ ស្ដេចរេស៊ីន និងពួកស៊ីរី ព្រមទាំងស្ដេចពេកាឲ្យសោះ។ ស្ដេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស ដែលហុយផ្សែង ជិតរលត់។ ព្រះគម្ពីរខ្មែរសាកល ហើយប្រាប់គាត់ថា: ‘ចូរប្រយ័ត្នប្រយែង ហើយនៅស្ងៀមចុះ។ កុំខ្លាចឡើយ ក៏កុំឲ្យចិត្តរបស់អ្នកទន់ជ្រាយ ដោយព្រោះកន្ទុយអុសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះកំហឹងយ៉ាងខ្លាំងរបស់រេស៊ីន និងជនជាតិអើរ៉ាម ព្រមទាំងកូនរបស់រេម៉ាលា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវប្រាប់ស្ដេចថា សូមព្រះករុណាកុំខ្វល់ព្រះហឫទ័យ កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់ ស្ដេចរេស៊ីន និងពួកស៊ីរី ព្រមទាំងស្ដេចពេកាឲ្យសោះ។ ស្ដេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស ដែលហុយផ្សែង ជិតរលត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំង២ដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន នឹងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ |
នៅឆ្នាំទីហាសិបពីរ នៃរជ្ជកាលស្តេចអសារា ជាស្តេចយូដា ស្តេចពេកា ជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រអែល ស្តេចសោយរាជ្យបានម្ភៃឆ្នាំនៅក្រុងសាម៉ារី។
អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាប្រទានជ័យជំនះដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ អុលឡោះតាអាឡានឹងនៅជាមួយអ្នករាល់គ្នា!»។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីបធ្លាប់វាយកាលពីមុននោះឡើយ។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល មានបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា! គាត់មកសងសឹក គាត់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺគាត់ផ្ទាល់ មកសង្គ្រោះអ្នករាល់គ្នា។
ហើយអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវជម្រាបស្តេចថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។
កូនចៅយ៉ាកកូប! ពូជពង្សអ៊ីស្រអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅគ្រាដែលស្តេចអេហាស ជាបុត្ររបស់ស្តេចយ៉ូថាម ដែលត្រូវជាបុត្ររបស់ស្តេចអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺស្តេចរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយស្តេចពេកា ជាបុត្ររបស់ស្តេចរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសំរុកចូលបានឡើយ។
ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរី ស្ដេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ លែងមានឈ្មោះថាប្រជាជនទៀតហើយ។
ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។
ដ្បិតមុនពេលដែលកូននេះចេះហៅ ពុក! ម៉ែ! មានគេប្រមូលទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយប្រមូលជយភ័ណ្ឌពីក្រុងសាម៉ារី យកទៅដាក់នៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី»។
«ដោយប្រជាជនមាក់ងាយទឹកដែលហូរ យ៉ាងស្រួលនៅប្រឡាយស៊ីឡោម ហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីន ព្រមទាំងស្ដេចពេកាវិញនោះ
ការតាំងចិត្តស្ងប់ស្ងៀម រង់ចាំអុលឡោះតាអាឡាមកសង្គ្រោះ នោះពិតជាការល្អប្រពៃមែន។
យើងបានបំផ្លាញអ្នករាល់គ្នា ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស ដែលគេយកចេញពីភ្លើង។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ពោលទៅកាន់អ៊ីព្លេសហ្សៃតនថា៖ «សូមអុលឡោះតាអាឡាផ្ដន្ទាទោសអ្នក! អ៊ីព្លេសហ្សៃតនអើយ សូមអុលឡោះតាអាឡាផ្ដន្ទាទោសអ្នក! ទ្រង់ពេញចិត្តជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ គាត់ប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។
កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឲ្យសោះ គឺត្រូវខ្លាចអុលឡោះវិញ ព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរ៉កាបាន។
អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។
“អ៊ីស្រអែលអើយ ចូរស្តាប់! ថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវបាក់ទឹកចិត្ត ភ័យខ្លាច ញ័ររន្ធត់ និងតក់ស្លុតនៅចំពោះមុខពួកគេឡើយ
ទតជម្រាបស្តេចសូលថា៖ «មិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែជនភីលីស្ទីននោះឡើយ! ខ្ញុំជាអ្នកបម្រើរបស់ស្តេច នឹងចេញទៅប្រយុទ្ធជាមួយវា»។