អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់ រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឲ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។
អេសាយ 65:8 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលទៀតថា: ពេលអ្នកចម្ការឃើញទំពាំងបាយជូរមានផ្លែល្អ គេពោលថា “កុំបំផ្លាញឲ្យសោះ ព្រោះទំពាំងបាយជូរនេះនឹងផ្តល់ស្រាឆ្ងាញ់”។ ចំពោះយើងវិញក៏ដូច្នោះដែរ ដោយយល់ដល់ពួកអ្នកបម្រើរបស់យើង យើងនឹងមិនបំផ្លាញជាតិសាសន៍នេះឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ដូចដែលគេរកបានស្រាទំពាំងបាយជូរថ្មីក្នុងចង្កោមទំពាំងបាយជូរមួយ ហើយពោលថា: ‘កុំបំផ្លាញវាឡើយ ពីព្រោះមានពរនៅក្នុងវា’ យ៉ាងណា យើងក៏ធ្វើយ៉ាងនោះដែរ ដោយយល់ដល់អ្នកបម្រើរបស់យើង ដើម្បីកុំឲ្យបំផ្លាញទាំងអស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ មួយចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញវា ដ្បិតជាផ្លែមានពរ គឺយ៉ាងនោះដែលយើងប្រព្រឹត្តចំពោះ ពួកអ្នកបម្រើរបស់យើងទាំងប៉ុន្មាន ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: ពេលអ្នកចម្ការឃើញទំពាំងបាយជូរមានផ្លែល្អ គេពោលថា “កុំបំផ្លាញឲ្យសោះ ព្រោះទំពាំងបាយជូរនេះនឹងផ្ដល់ស្រាឆ្ងាញ់”។ ចំពោះយើងវិញក៏ដូច្នោះដែរ ដោយយល់ដល់ពួកអ្នកបម្រើរបស់យើង យើងនឹងមិនបំផ្លាញជាតិសាសន៍នេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ១ចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញឡើយ ដ្បិតជាផ្លែមានពរហើយ គឺយ៉ាងនោះដែលអញនឹងប្រព្រឹត្ត ចំពោះពួកអ្នកបំរើរបស់អញទាំងប៉ុន្មានដែរ ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ |
អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់ រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឲ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។
ប្រសិនបើអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មិនបានទុកយើងឲ្យនៅសេសសល់ មួយចំនួនតូចទេនោះ យើងមុខជាវិនាសដូចអ្នកក្រុងសូដុម យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។
ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់យ៉ាកកូបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកអុលឡោះដ៏មានអំណាចវិញ។
ប៉ុន្តែ អ៊ីស្រអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដី ក៏មានចំនួនដ៏តូចប៉ុណ្ណោះដែលវិលមកវិញ។ អុលឡោះតាអាឡាបានសម្រេចកំទេចស្រុកនេះ ដើម្បីបង្ហាញសេចក្ដីសុចរិតដ៏លើសលប់របស់ទ្រង់។
ដោយយល់ដល់នាមយើងដែលជាអុលឡោះ យើងបានទប់កំហឹង ដោយយល់ដល់កិត្តិនាមរបស់យើង យើងបានទុកជីវិតឲ្យអ្នក យើងមិនបំផ្លាញអ្នកឡើយ។
ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។
យើងស្ថិតនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងលុបបំបាត់ប្រជាជាតិនានា ដែលយើងបានកំចាត់កំចាយអ្នក ឲ្យទៅនៅក្នុងចំណោមពួកគេ តែយើងមិនលុបបំបាត់អ្នកឡើយ។ យើងបានដាក់ទោសអ្នកដោយយុត្តិធម៌ យើងមិនអាចចាត់ទុកអ្នកថាគ្មានទោសទេ»។
ដូច្នេះ ប្រហែលជាទ្រង់លែងដាក់ទោស អ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
ប្រសិនបើអុលឡោះមិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែ ទ្រង់បន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលទ្រង់បានជ្រើសរើស។
ប្រសិនបើអុលឡោះជាអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែ អុលឡោះបន្ថយចំនួនថ្ងៃទាំងនោះដោយយោគយល់ដល់ពួកអ្នកដែលទ្រង់បានជ្រើសរើស។