បន្ទាប់មក ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ ចាកចេញពីស្រុកអេស៊ីប ទាំងនាំយកមាសប្រាក់ទៅជាមួយផង ហើយក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មាននរណាម្នាក់ទន់ខ្សោយឡើយ។
អេសាយ 63:13 - អាល់គីតាប ទ្រង់នាំពួកគេដើរកាត់បាតសមុទ្រ ដូចសេះបោលនៅវាលរហោស្ថាន គេមិនជំពប់ដួលឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលនាំពួកគេដើរកាត់ទីជម្រៅ ដូចជានាំសេះដើរកាត់ទីរហោស្ថាន បានជាពួកគេមិនជំពប់នោះ តើនៅឯណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាព្រះដែលនាំគេដើរកាត់ទីជម្រៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រ ដូចសេះបោលនៅវាលរហោស្ថាន គេមិនជំពប់ដួលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាព្រះដែលនាំគេដើរកាត់ទីជំរៅមិនឲ្យចំពប់ដួលឡើយ ដូចជានាំសេះដើរកាត់ទីរហោស្ថាន |
បន្ទាប់មក ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ ចាកចេញពីស្រុកអេស៊ីប ទាំងនាំយកមាសប្រាក់ទៅជាមួយផង ហើយក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មាននរណាម្នាក់ទន់ខ្សោយឡើយ។
ទ្រង់បានគំរាមសមុទ្រក្រហម សមុទ្រក៏រីង ទ្រង់បានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។
អស់អ្នកដែលស្រឡាញ់ហ៊ូកុំរបស់ទ្រង់ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ អុលឡោះតាអាឡាធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
ពួកគេមកដល់ ទាំងយំផង ទាំងទូរអាអង្វរផង យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ គ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែងដែលមានទឹកហូរ ដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រអែល ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។
យើងនឹងលែងឲ្យប្រជាជាតិនានាប្រមាថមាក់ងាយអ្នក ជាតិសាសន៍ដទៃនឹងលែងធ្វើឲ្យអ្នកអាម៉ាស់មុខ អ្នកនឹងលែងធ្វើឲ្យប្រជាជាតិរបស់អ្នកវិនាសទៀតដែរ»។
ទ្រង់ត្រួសត្រាយផ្លូវឲ្យសេះរបស់ទ្រង់ នៅក្នុងទឹកសមុទ្រ ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។