ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
អេសាយ 46:6 - អាល់គីតាប មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួន ពួកគេថ្លឹងប្រាក់ ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះ រួចនាំគ្នាគោរព និងក្រាបថ្វាយបង្គំរូបនោះ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលចាយមាសយ៉ាងខ្ជះខ្ជាយពីកាបូបលុយ ហើយថ្លឹងប្រាក់លើជញ្ជីង គេជួលជាងទង ជាងនោះក៏ធ្វើវាជាព្រះមួយ នោះគេក្រាបចុះថ្វាយបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះឲ្យគេ រួចគេក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួន ពួកគេថ្លឹងប្រាក់ ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះ រួចនាំគ្នាគោរព និងក្រាបថ្វាយបង្គំរូបនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះ១ឲ្យគេ រួចគេទំលាក់ខ្លួនក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ |
ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
មានដៃ តែមិនចេះប៉ះពាល់ មានជើង តែមិនចេះដើរ ហើយមានបំពង់ក តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។
ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងធ្វើយញ្ញបូជាជូនរូបកូនគោនោះ ទាំងពោលថា “អ៊ីស្រអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”។
ស្រុករបស់គេក៏ពោរពេញទៅដោយ ព្រះក្លែងក្លាយដែរ គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ អ្នកនឹងយកទៅបោះចោលដូចសំរាម ដោយពោលថា «វត្ថុគំរក់!»។
អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។
ពេលឃើញស្នាដៃរបស់ទ្រង់ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។
ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីស និងយកមាសពីស្រុកអ៊ូផាស ហើយឲ្យជាងទង និងជាងចម្លាក់ យកមាសប្រាក់នោះស្រោបពីលើរូបបដិមា រួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំ មកពាក់ឲ្យផង។ រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។
ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ ឲ្យរីងស្ងួត! ដ្បិតស្រុកនេះពោរពេញដោយរូបបដិមា ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង ដ៏គំរក់របស់ខ្លួន។
ស្តេចនេប៊ូក្នេសាបានកសាងរូបបដិមាមួយពីមាស មានកំពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្តេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប ដោយយកប្រាក់មកសូនធ្វើរូបបដិមា តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។ រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង ប៉ុន្តែ ពួកគេនាំគ្នាពោលថា “យើងត្រូវធ្វើយញ្ញបូជាមនុស្សជូនព្រះនេះ!” តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ទ្រង់មែន យើងមិនត្រូវគិតថា អុលឡោះមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។