តើមាននរណាអាចផ្ទឹមស្មើនឹងអុលឡោះតាអាឡា ជាម្ចាស់របស់យើងបាន? ទ្រង់នៅលើស្ថានដ៏ខ្ពស់បំផុត
អេសាយ 46:5 - អាល់គីតាប តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង? តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា? ព្រះគម្ពីរខ្មែរសាកល តើអ្នករាល់គ្នានឹងប្រដូចយើងនឹងអ្នកណា ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា ក៏ប្រៀបធៀបយើងនឹងអ្នកណា បានជាពួកយើងបានដូចគ្នា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នានឹងធៀបយើងដូចជាអ្នកណា ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា ឬប្រៀបយើងឲ្យបានដូចជាអ្នកណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង? តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងរាល់គ្នានឹងធៀបអញដូចជាអ្នកណា នឹងផ្ទឹមអញឲ្យស្មើនឹងអ្នកណា ឬប្រៀបអញឲ្យបានដូចជាអ្នកណា |
តើមាននរណាអាចផ្ទឹមស្មើនឹងអុលឡោះតាអាឡា ជាម្ចាស់របស់យើងបាន? ទ្រង់នៅលើស្ថានដ៏ខ្ពស់បំផុត
ឱអុលឡោះតាអាឡាអើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចទ្រង់ទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចទ្រង់ឡើយ។
នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើ នឹងទ្រង់បានឡើយ ក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់ ក៏គ្មាននរណា អាចប្រៀបប្រដូចនឹងទ្រង់បានដែរ។
ឱអុលឡោះតាអាឡា អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូលអើយ គ្មាននរណាមានអំណាចដូចទ្រង់ឡើយ! ទ្រង់ប្រកបទៅដោយ ចិត្តស្មោះស្ម័គ្រ។
អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
តើអ្នករាល់គ្នាចង់ប្រៀបប្រដូចអុលឡោះ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងទ្រង់?
អុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន?។
រីឯអុលឡោះជាម្ចាស់របស់យ៉ាកកូបវិញមិនដូច្នោះទេ ទ្រង់បានបង្កើតអ្វីៗទាំងអស់ ទ្រង់បានជ្រើសរើសអ៊ីស្រអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ទោះបីអ៊ីសាមានភាពជាអុលឡោះ ក៏ដោយ ក៏គាត់ពុំបានក្ដោបក្ដាប់ ឋានៈដែលស្មើនឹងអុលឡោះ ទុកជាកម្មសិទ្ធិដាច់មុខរបស់គាត់ឡើយ។
អុលឡោះដែលយើងមើលពុំឃើញ គឺយើងអាចឃើញតាមរយៈអាល់ម៉ាហ្សៀស មុនអុលឡោះបង្កើតអ្វីៗទាំងអស់ គឺមានអាល់ម៉ាហ្សៀស
បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។
គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។