ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ស្តេចអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្តេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួនដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបជូនព្រះទាំងនោះទៀតផង។
អេសាយ 44:15 - អាល់គីតាប មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កំដៅផ្ទះ និងចំអិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ សម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ឈើទាំងនោះក៏បានសម្រាប់មនុស្សដុត។ គាត់យកខ្លះពីក្នុងវាមកដុតកម្ដៅខ្លួន គាត់បង្កាត់ភ្លើង ហើយដុតនំប៉័ង ក៏ធ្វើព្រះមួយដើម្បីថ្វាយបង្គំ; គាត់ធ្វើវាជារូបឆ្លាក់មួយ ហើយក្រាបចុះនៅចំពោះរូបនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កម្ដៅផ្ទះ និងចម្អិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ សម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសំរាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង អើ ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង អើ ក៏ធ្វើព្រះ១ឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ |
ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ស្តេចអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្តេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួនដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបជូនព្រះទាំងនោះទៀតផង។
ស្រុករបស់គេក៏ពោរពេញទៅដោយ ព្រះក្លែងក្លាយដែរ គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
អ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមា ដែលពុំអាចផ្ដល់សារប្រយោជន៍អ្វីសោះ ពិតជាមនុស្សល្ងីល្ងើមែន!
គេកាប់ដើមឈើដ៏ធំៗ គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គេដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។
គេយកឈើមួយចំណែកទៅធ្វើជាអុស អាំងសាច់បរិភោគចំអែតក្រពះ ហើយក៏ប្រើសម្រាប់កំដៅរូបរាងកាយ ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។
រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងសូមអង្វរថា “សូមរំដោះខ្ញុំផង! ដ្បិតអ្នកជាព្រះរបស់ខ្ញុំ!”។
អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។
មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួន ពួកគេថ្លឹងប្រាក់ ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះ រួចនាំគ្នាគោរព និងក្រាបថ្វាយបង្គំរូបនោះ។
រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអ៊ីព្លេស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។
លុះចៅហ្វាយនោះស្លាប់ផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។