Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 2:19 - អាល់គីតាប

19 លុះ​ចៅហ្វាយ​នោះ​ស្លាប់​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូន‌តា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះ​បង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ប៉ុន្ដែ ពេល​ណា​ចៅ‌ហ្វាយ​នោះ​ស្លាប់​ទៅ គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​បុព្វ‌បុរស​របស់​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ។ គេ​មិន​បាន​លះបង់​ចោល​អំពើ​ដែល​គេ​ប្រព្រឹត្ត ឬ​ចរិត​រឹង​ចចេស​របស់​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លុះ​ចៅហ្វាយ​នោះ​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះ‌បង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តែ​លុះ​កាល​ចៅហ្វាយ​១​ស្លាប់​ទៅ នោះ​គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​លាមក​អាក្រក់ ជាង​ពួក​ឰយុកោ​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ គេ​មិន​បាន​លះ​ចោល​អំពើ ឬ​ចរិត ដែល​រឹង‌ចចេស​របស់​គេ​ចេញ​ឡើយ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 2:19
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល​ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ​ឃៅ​ទៀត​ផង។


ពេល​បាន​សុខ​ក្សេម‌ក្សាន្ត ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណង​ទ្រង់​សា​ជា​ថ្មី ទ្រង់​ក៏​បោះ​បង់​ចោល​ពួក​គេ ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ខ្មាំង​សត្រូវ​ក៏​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ទ្រង់​សា​ជា​ថ្មី ទ្រង់​ស្ដាប់​ពួក​គេ​ពី​សូរ៉កា ទ្រង់​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ទ្រង់​សង្គ្រោះ​ពួក​គេ ជា​ច្រើន​លើក​ច្រើន​សា។


ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះ‌បោរ​ប្រឆាំង​នឹង​អុលឡោះ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ទ្រង់​នោះ​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ដ្បិត​ប្រជា‌ជន​របស់​អ្នក គឺ​ប្រជា‌ជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។


រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ដូនតា​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត គឺ​ម្នាក់ៗ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ឥត​ស្ដាប់​យើង​ឡើយ។


ពួក​គេ​ហ៊ាន​ពោល​ទៅ​កាន់​អស់​អ្នក​ដែល ប្រមាថ​មាក់‌ងាយ​យើង​ថា “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​បាន​សុខ‌សាន្ត‌ត្រាណ!” ហើយ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល មាន​ចិត្ត​រឹង‌រូស​ថា “គ្មាន​គ្រោះ​កាច​អ្វី​កើត​មាន​ដល់​អ្នក​ទេ!”»។


នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡឹម​ថា “បល្ល័ង្ក​របស់អុលឡោះ‌តាអាឡា” ប្រជា‌ជាតិ​ទាំង​អស់​នឹង​មក​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ ដើម្បី​ជួបអុលឡោះ‌តាអាឡា។ ពួក​គេ​ឈប់​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​ហើយ។


ចូរ​ថ្លែង​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​នេះ?


ដូច្នេះ ចូរ​បន្ដ​កិច្ចការ​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឲ្យ​បាន​សម្រេច​ទៅ!


ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់អុលឡោះ‌តាអាឡា ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា រហូត​ដល់​បណ្តាល​ឲ្យ​ទ្រង់​ខឹង ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។


ប្រជា‌ជន​អ៊ីស្រ‌អែល​គោរព​បម្រើអុលឡោះ‌តាអាឡា អស់​មួយ​ជីវិត​របស់​យ៉ូស្វេ។ ក្រោយ​យ៉ូស្វេ​បាន​ស្លាប់​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ទ្រង់​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញអុលឡោះ‌តាអាឡា សំដែង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រ‌អែល។


ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ទៅ​គោរព​បម្រើ​ព្រះ​ផ្សេងៗ​ទៀត យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។


ពេលអុលឡោះ‌តាអាឡា​តែង‌តាំង​ចៅហ្វាយ​ណា​ម្នាក់​ឲ្យ​ដឹក​នាំ​ពួក​គេ ទ្រង់​នៅ​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​គាត់ ដ្បិតអុលឡោះ‌តាអាឡា​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ​ដោយ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន និង​ធ្វើ​បាប។


ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង ហើយ​មាន​បន្ទូល​ថា៖ «ប្រជា‌ជាតិ​នេះ​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​បុព្វ‌បុរស​របស់​គេ ហើយ​មិន​ព្រម​ស្តាប់​បង្គាប់​យើង​ទេ


ពួក​គេ​គោរព​បម្រើអុលឡោះ‌តាអាឡា​ក្នុង​អំឡុង​ពេល​ដែល​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ស្លាប់​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ទ្រង់​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្តុង្គ‌ឧត្តម​ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ក្រោយ​ពី​លោក​អេហ៊ូដ​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី​ទៀត។


ក្រោយ​ពី​លោក​គេឌាន​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ក្បត់​អុលឡោះ​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល គឺ​គេ​យក​ព្រះ‌បាល-បេរីត ធ្វើ​ជា​ម្ចាស់​របស់​គេ


រីឯ​ការ​បះ‌បោរ អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង​រូស ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ស្តេច​បោះ​បង់​ចោល​បន្ទូល​របស់អុលឡោះ‌តាអាឡា ដូច្នេះ ទ្រង់​ក៏​បោះ​បង់​ចោល​ស្តេច​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម