ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯអុលឡោះតាអាឡាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
អេសាយ 41:29 - អាល់គីតាប ព្រះទាំងនោះគ្មានបានការ គេពុំអាចធ្វើអ្វីបានសោះឡើយ រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍ ឥតបានការអ្វីទាំងអស់!» ព្រះគម្ពីរខ្មែរសាកល មើល៍! ពួកវាសុទ្ធតែឥតប្រយោជន៍ កិច្ចការរបស់ពួកវាឥតន័យ រូបសិតរបស់ពួកវាជាខ្យល់ និងជាភាពទទេ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេសុទ្ធតែឥតប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះទាំងនោះគ្មានបានការ គេពុំអាចធ្វើអ្វីបានសោះឡើយ រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍ ឥតបានការអ្វីទាំងអស់!» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល គេសុទ្ធតែឥតប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ។ |
ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯអុលឡោះតាអាឡាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
គេលែងផ្ដោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្ដូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។
ស្រុករបស់គេក៏ពោរពេញទៅដោយ ព្រះក្លែងក្លាយដែរ គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាអ្វីទេ គឺគ្រាន់តែជារូបឈើ ឬថ្មដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់ អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរ អស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាម្ចាស់ សុទ្ធតែជាមនុស្សគំរក់។
ពួកគេលើករូបព្រះនោះសែងយកទៅតម្កល់ នៅកន្លែងរបស់វា រូបព្រះនោះមិនកំរើកទៅណាឡើយ! ទោះបីពួកគេស្រែកអង្វរយ៉ាងណា ក៏រូបព្រះនោះមិនឆ្លើយ ហើយក៏មិនសង្គ្រោះ ពួកគេឲ្យរួចពីភាពអាសន្នដែរ!
ក្នុងចំណោមព្រះដ៏ឥតបានការរបស់ ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ! សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ មានតែទ្រង់ទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹមលើទ្រង់តែមួយប៉ុណ្ណោះ ត្បិតហេតុការណ៍ទាំងនេះកើតមកពីទ្រង់។
រីឯពួកណាពីគ្មានបានការអ្វីទេ សេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេ សូមឲ្យសេចក្ដីដែលពួកគេគំរាមនោះ កើតមានដល់ពួកគេ!»។
តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី? គេប្រើរូបដែលធ្វើពីលង្ហិន ដើម្បីប្រៀនប្រដៅបោកប្រាស់។ ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើ ព្រះក្លែងក្លាយ មិនចេះនិយាយស្ដី ជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ?
រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានអ្នកគង្វាល។
បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍នាំគ្នាចូលទៅក្នុងផ្ទះយករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ធ្វើពីប្រាក់ទៀតផង។ ពេលនោះ បូជាចារ្យឈរនៅមាត់ច្រកជាមួយទាហានទាំងប្រាំមួយរយនាក់។
កុំងាកចេញពីអុលឡោះទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្តល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាបានទេ ព្រោះសុទ្ធតែជារបស់ឥតបានការ។