Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:24 - អាល់គីតាប

24 តាម​ពិត អ្នក​រាល់​គ្នា​ឥត​បាន​ការ​អ្វី​ទាំង​អស់ អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរ អស់​អ្នក​ដែល​ជ្រើស​រើស​អ្នក​រាល់​គ្នា​ទុក​ជា​ម្ចាស់ សុទ្ធ​តែ​ជា​មនុស្ស​គំរក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 មើល៍! អ្នករាល់គ្នា​គ្មានតម្លៃ​សោះ ហើយ​កិច្ចការ​របស់អ្នករាល់គ្នា​ក៏​អន់ជាង​គ្មានតម្លៃ​ទៅទៀត​; អ្នកណាក៏ដោយ​ដែល​ជ្រើសរើស​អ្នករាល់គ្នា គឺជា​ទីស្អប់ខ្ពើម​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​អ្នក​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 តាម​ពិត អ្នក​រាល់​គ្នា​ឥត​បាន​ការ​អ្វី​ទាំង​អស់ អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរ អស់​អ្នក​ដែល​ជ្រើស​រើស​អ្នក​រាល់​គ្នា​ទុក​ជា​ព្រះ សុទ្ធ​តែ​ជា​មនុស្ស​គម្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 មើល ឯង​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​ឯង​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​ឯង​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 41:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ហើយ​ផ្ញើ​ជីវិត​ស្តេច​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។


អ្នក​ណា​មិន​ព្រម​ស្តាប់​តាម​ហ៊ូកុំ​របស់​អុលឡោះ​ទេ សូម្បី​តែ​ពាក្យ​ទូរអា​របស់​អ្នក​នោះ ក៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែរ។


ដ្បិតអុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​មនុស្ស​ខិលខូច​ទេ តែ​ទ្រង់​ស្និទ្ធ‌ស្នាល​ជា​មួយ​មនុស្ស​ទៀង​ត្រង់។


ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​អ្វី​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម​ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។


ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ រូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់!»


ពេល​គេ​ចេញ​ពី​ម៉ាស្ជិទ គេ​នឹង​ឃើញ​សាក‌សព​របស់​មនុស្ស ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ដង្កូវ​នឹង​មិន​ងាប់ ហើយ​ភ្លើង​ក៏​មិន​រលត់ សាក‌សព​ទាំង​នោះ​ធ្វើ​ឲ្យ​សត្វ​លោក ទាំង​អស់​ខ្ពើម​រអើម។


ពេល​ឃើញ​ស្នា​ដៃ​របស់​ទ្រង់ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ ហើយ​ភ័ន្ត‌ភាំង​ស្មារតី ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការ ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។


ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ ជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយ ដែល​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​អុលឡោះ​ដាក់​ទោស។


ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេ គឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយ ទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។ កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អី ព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេ ហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។


ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ


ដូច្នេះ ចំពោះ​បញ្ហា​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ យើង​ដឹង​ហើយ​ថា ក្នុង​លោក​នេះ​ក្រៅ​ពី​អុលឡោះ​គ្មាន​ព្រះ‌ឯ​ណា​ទៀត​សោះ​ឡើយ។


“អ្នក​ណា​ឆ្លាក់​រូប​បដិ‌មាករ ឬ​សិត​ធ្វើ​រូប​ព្រះ‌ក្លែង‌ក្លាយ ដែលអុលឡោះ‌តាអាឡា​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយ‌បង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


ត្រូវ​ដុត​កំទេច​រូប​ព្រះ​របស់​ពួក​គេ ដោយ​ឥត​នឹក​ស្តាយ​មាស​ប្រាក់ ដែល​ស្ថិត​នៅ​លើ​រូប​ទាំង​នោះ​ឡើយ។ កុំ​ទុក​វត្ថុ​ទាំង​នោះ​ឲ្យ​សោះ ក្រែង​លោ​វា​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​អ្នក ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ស្អប់​វត្ថុ​ទាំង​នោះ​ណាស់។


មិន​ត្រូវ​យក​រូប​ព្រះ​ក្លែង​ក្លាយ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​វិនាស​ទាំង​ស្រុង​ដូច​រូប​ទាំង​នោះ​ដែរ។ ត្រូវ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​វត្ថុ​ដ៏​ចង្រៃ​គួរ​ស្អប់​ខ្ពើម ដ្បិត​ជា​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា»។


នៅ​លើ​ថ្ងាស​នាង​មាន​ចារ​ឈ្មោះ​មួយ​ដ៏​អាថ៌‌កំបាំង គឺ «មហា​នគរ​បាប៊ី‌ឡូន ជា​ម្ដាយ​របស់​ពួក​ស្ដ្រី​ពេស្យា និង​ជា​ប្រភព​នៃ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​លើ​ផែនដី»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម