ស្តេចបេនហាដាដាដចាត់គេឲ្យមកជម្រាបស្តេចអហាប់ទៀតថា៖ «យើងនឹងឲ្យពលទាហានរបស់យើងកំទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំងឡាយដាក់ទោសយើងចុះ!»។
អេសាយ 36:8 - អាល់គីតាប ឥឡូវនេះ សុំស្តេចសាកល្បងភ្នាល់ជាមួយស្តេចក្រុងអាស្ស៊ីរី ជាចៅហ្វាយរបស់ខ្ញុំទៅ នោះខ្ញុំនឹងជូនសេះពីរពាន់ក្បាល ប្រសិនបើស្តេចរកអ្នកជិះបាន! ព្រះគម្ពីរខ្មែរសាកល “ឥឡូវនេះ ចូរភ្នាល់គ្នាជាមួយស្ដេចអាស្ស៊ីរីចៅហ្វាយរបស់យើងចុះ! យើងនឹងឲ្យសេះពីរពាន់ក្បាលដល់អ្នក ប្រសិនបើអ្នកអាចដាក់អ្នកជិះរបស់អ្នកលើពួកវាបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរអ្នកចុះសន្យានឹងស្តេចស្រុកអាសស៊ើរ ជាចៅហ្វាយរបស់យើងឥឡូវចុះ នោះយើងនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នករកអ្នកជិះបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចស្រុកអាសស៊ើរ ជាចៅហ្វាយរបស់អញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន |
ស្តេចបេនហាដាដាដចាត់គេឲ្យមកជម្រាបស្តេចអហាប់ទៀតថា៖ «យើងនឹងឲ្យពលទាហានរបស់យើងកំទេចក្រុងសាម៉ារី សូម្បីតែធូលីដីមួយក្បង់ក៏មិនសល់ដែរ! បើយើងមិនធ្វើដូច្នេះទេ សូមព្រះទាំងឡាយដាក់ទោសយើងចុះ!»។
ស្តេចមានប្រសាសន៍ថា៖ «ទោះបីពួកគេចេញមកសុំចុះចូលក្តី ឬចេញមកច្បាំងក្តី ត្រូវចាប់ពួកគេទាំងរស់»។
ស្តេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជ្យទ្រព្យ ព្រមទាំងនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
នៅឆ្នាំទីដប់បួន នៃរជ្ជកាលស្តេចហេសេគា ស្តេចសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីបានលើកទ័ពមកវាយដណ្តើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា។
ឥឡូវនេះ សុំស្តេចសាកល្បងភ្នាល់ជាមួយស្តេចក្រុងអាស្ស៊ីរី របស់ខ្ញុំទៅ នោះខ្ញុំនឹងជូនសេះពីរពាន់ក្បាល ប្រសិនបើស្តេចរកអ្នកជិះបាន!
បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីចាត់មេទ័ពមួយនាក់ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
ស្តេចប្រហែលជាមានប្រសាសន៍មកយើងថា “ពួកយើងទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់យើង!”។ ប៉ុន្តែ ស្តេចបានបញ្ជាឲ្យគេកំទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ម្ចាស់នេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន?
សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ស្តេចវាយមិនឈ្នះផង ទោះបីស្តេចពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។