ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាច នឹងនាំគ្នាមករកអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីទូរអរអង្វរទ្រង់។
អេសាយ 25:7 - អាល់គីតាប នៅលើភ្នំនោះ ទ្រង់នឹងដកស្បៃកាន់ទុក្ខ ចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពី ប្រជាជាតិទាំងអស់ដែរ។ ព្រះគម្ពីរខ្មែរសាកល នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃដែលរុំលើប្រជាជាតិទាំងអស់ និងរបាំងដែលលាតលើប្រជាជាតិទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃ ដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគម្របដែលគ្របលើជនជាតិទាំងប៉ុន្មានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខ ចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពី ប្រជាជាតិទាំងអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅលើភ្នំនេះ ទ្រង់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើជនជាតិទាំងប៉ុន្មានផង |
ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាច នឹងនាំគ្នាមករកអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីទូរអរអង្វរទ្រង់។
ពេលនោះ វាំងនននៅក្នុងម៉ាស្ជិទរហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ទ្រង់ និងជាសិរីរុងរឿងរបស់អ៊ីស្រអែល ជាប្រជារាស្ដ្រទ្រង់»។
អុលឡោះមិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ទ្រង់នៅសម័យមុនៗនោះទេ តែឥឡូវនេះ ទ្រង់ប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្ដគំនិត
គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីជីវិតរបស់អុលឡោះ ព្រោះគេមិនស្គាល់ទ្រង់ ហើយមានចិត្ដរឹងរូសទៀតផង។
កាលពីដើម បងប្អូនងងឹតមែន ប៉ុន្ដែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមជាមួយអ៊ីសាជាអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។
អាល់ម៉ាហ្សៀសពុំបានចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺគាត់បានចូលក្នុងសូរ៉កាតែម្ដង។ ឥឡូវនេះ គាត់ស្ថិតនៅចំពោះអុលឡោះ ដើម្បីជាប្រយោជន៍ដល់យើង។
ត្រង់នេះរសដ៏វិសុទ្ធរបស់អុលឡោះបង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃជំរំសក្ការៈនៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈ ក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។