មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
អេសាយ 22:18 - អាល់គីតាប ទ្រង់នឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ អ្នកនឹងស្លាប់លើដីនោះ ជាមួយរទេះដ៏រុងរឿងរបស់អ្នក ដ្បិតអ្នកបានបន្ថោកវាំងរបស់ចៅហ្វាយអ្នក! ព្រះគម្ពីរខ្មែរសាកល ហើយមូរអ្នកទុកយ៉ាងណែន គឺមូរអ្នកជាដុំ រួចបោះទៅក្នុងទឹកដីធំទូលាយមួយ! អ្នកដែលជាសេចក្ដីអាម៉ាស់ដល់វង្សត្រកូលនៃចៅហ្វាយរបស់ខ្លួនអើយ អ្នកនឹងស្លាប់នៅទីនោះ ហើយរទេះចម្បាំងដ៏រុងរឿងរបស់អ្នកនឹងនៅទីនោះដែរ!’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងរុំឆ្វាក់អ្នកជាពិត ហើយបោះអ្នកទៅក្នុងស្រុកមួយធំទូលាយ ដូចជាគេបោះដុំអំបោះ អ្នកនឹងស្លាប់នៅទីនោះ គឺនៅទីនោះហើយដែលមានរទេះដ៏រុងរឿងរបស់អ្នក ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ អ្នកនឹងស្លាប់លើដីនោះ ជាមួយរថដ៏រុងរឿងរបស់អ្នក ដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងរុំឆ្វាក់ឯងជាពិត ហើយបោះឯងទៅក្នុងស្រុក១ធំទូលាយ ដូចជាគេបោះរបុំអំបោះ ឯងនឹងស្លាប់នៅទីនោះវិញ គឺនៅទីនោះ ដែលនឹងមានរទេះដ៏រុងរឿងរបស់ឯង ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ |
មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
ហេតុនេះអុលឡោះនឹងបំផ្លាញ អ្នករហូតតទៅជាមិនខាន ទ្រង់នឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន ហើយទ្រង់នឹងយកអ្នកចេញ ពីពិភពលោកដែលយើងរស់នៅនេះ។ - សម្រាក
សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ អុលឡោះគំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលំអងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។
ឥស្សរជនអើយ! អុលឡោះតាអាឡានឹងរំលំអ្នកយ៉ាងទាន់ហន់ ទ្រង់នឹងចងអ្នកមិនឲ្យរើរួចឡើយ។
ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។