Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:17 - អាល់គីតាប

17 ឥស្សរ‌ជន​អើយ! អុលឡោះ‌តាអាឡា​នឹង​រំលំ​អ្នក​យ៉ាង​ទាន់‌ហន់ ទ្រង់​នឹង​ចង​អ្នក​មិន​ឲ្យ​រើ​រួច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 មើល៍! មនុស្សខ្លាំងពូកែ​អើយ ព្រះយេហូវ៉ា​នឹង​គ្រវែង​អ្នក​ចោលយ៉ាងខ្លាំង​។ ព្រះយេហូវ៉ា​នឹង​ចាប់​អ្នក​ជាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មើល៍ ព្រះ‌យេហូវ៉ា​នឹង​បោះ​អ្នក​ចោល​ទៅ​ដោយ​កម្លាំង ព្រះ‌អង្គ​នឹង​រុំ​អ្នក​យ៉ាង​ជិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ឥស្សរ‌ជន​អើយ! ព្រះ‌អម្ចាស់​នឹង​រំលំ​អ្នក​យ៉ាង​ទាន់‌ហន់ ព្រះអង្គ​នឹង​ចង​អ្នក​មិន​ឲ្យ​រើ​រួច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បោះ​ឯង​ចោល​ទៅ​ដោយ​កំឡាំង អើ ទ្រង់​នឹង​រុំ​ឯង​យ៉ាង​ជិត

សូមមើលជំពូក ចម្លង




អេសាយ 22:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់‌លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន​ក្រាប​លើ​គ្រែ ដែល​នាង​អេសធើរ​នៅ​លើ​នោះ។ ស្តេច​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហា‌ក្សត្រិ‌យានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ស្តេច​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ពួក​អ្នក​បម្រើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន។


ផែនដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ អុលឡោះ​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយ បើ​ទ្រង់​មិន​ធ្វើ​បែប​នេះ​ទេ តើ​នរណា​ជា​អ្នក​ធ្វើ?


តើ​អ្នក​មាន​ឋានៈ​អ្វី ជា​ពូជ‌ពង្ស​ស្ដេច​ណា បាន​ជា​អ្នក​ហ៊ាន​ជីក​ផ្នូរ​ទុក​នៅ​ក្នុង​វាំង​ដូច្នេះ? អ្នក​ដាប់​ថ្ម​ធ្វើ​ផ្នូរ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ទី​ខ្ពស់!


ទ្រង់​នឹង​បោះ​អ្នក​ឲ្យ​រមៀល ដូច​គេ​បោះ​កូន​គោល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយ អ្នក​នឹង​ស្លាប់​លើ​ដី​នោះ ជា​មួយ​រទេះ​ដ៏​រុង‌រឿង​របស់​អ្នក ដ្បិត​អ្នក​បាន​បន្ថោក​វាំង​របស់​ចៅហ្វាយ​អ្នក!


ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។


ពួក​អ្នក​ធំ​ប្រើ​អ្នក​តូច‌តាច​ឲ្យ​ទៅ​រក​ទឹក ពេល​អ្នក​ទាំង​នោះ​ទៅ​ដល់​ស្រះ ពុំ​ឃើញ​មាន​ទឹក​សោះ។ គេ​ត្រឡប់​មក​វិញ ក្អម​ទទេ ហើយ​ខក​ចិត្ត អាម៉ាស់ និង​អស់​សង្ឃឹម​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម