អេសាយ 22:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ទ្រង់នឹងរុំឆ្វាក់ឯងជាពិត ហើយបោះឯងទៅក្នុងស្រុក១ធំទូលាយ ដូចជាគេបោះរបុំអំបោះ ឯងនឹងស្លាប់នៅទីនោះវិញ គឺនៅទីនោះ ដែលនឹងមានរទេះដ៏រុងរឿងរបស់ឯង ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ហើយមូរអ្នកទុកយ៉ាងណែន គឺមូរអ្នកជាដុំ រួចបោះទៅក្នុងទឹកដីធំទូលាយមួយ! អ្នកដែលជាសេចក្ដីអាម៉ាស់ដល់វង្សត្រកូលនៃចៅហ្វាយរបស់ខ្លួនអើយ អ្នកនឹងស្លាប់នៅទីនោះ ហើយរទេះចម្បាំងដ៏រុងរឿងរបស់អ្នកនឹងនៅទីនោះដែរ!’។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ព្រះអង្គនឹងរុំឆ្វាក់អ្នកជាពិត ហើយបោះអ្នកទៅក្នុងស្រុកមួយធំទូលាយ ដូចជាគេបោះដុំអំបោះ អ្នកនឹងស្លាប់នៅទីនោះ គឺនៅទីនោះហើយដែលមានរទេះដ៏រុងរឿងរបស់អ្នក ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ" សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ព្រះអង្គនឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ អ្នកនឹងស្លាប់លើដីនោះ ជាមួយរថដ៏រុងរឿងរបស់អ្នក ដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក! សូមមើលជំពូកអាល់គីតាប18 ទ្រង់នឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ អ្នកនឹងស្លាប់លើដីនោះ ជាមួយរទេះដ៏រុងរឿងរបស់អ្នក ដ្បិតអ្នកបានបន្ថោកវាំងរបស់ចៅហ្វាយអ្នក! សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ប្រពន្ធលោកនឹងទៅជាស្រីសំផឹងនៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវវាស់ចែកដោយខ្សែ ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ដែលស្មោកគ្រោក ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន។