រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុង រាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេ មានមោទនភាព នឹងត្រូវអុលឡោះរំលាយ ដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
អេសាយ 21:9 - អាល់គីតាប មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។ ព្រះគម្ពីរខ្មែរសាកល ហើយមើល៍! មានរទេះចម្បាំង ពលទាហាន និងពលសេះមួយគូៗកំពុងមក!”។ នោះមានគេតបថា៖ “រលំហើយ! បាប៊ីឡូនបានរលំហើយ! អស់ទាំងរូបឆ្លាក់នៃបណ្ដាព្រះរបស់នាងបានបាក់បែកនៅលើដីហើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! មានកងទ័ព ជាពលសេះ ដើរមកទាំងគូៗ!» រួចគេបន្លឺសំឡេងឡើងទៀតថា៖ «ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ អស់ទាំងរូបព្រះឆ្លាក់របស់គេ បានបែកខ្ចាត់ខ្ចាយនៅលើដី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចម្បាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល មានកងទ័ព ជាពលសេះ ដើរមកទាំងគូៗ រួចគេបន្លឺសំឡេងឡើងទៀតថា ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ អស់ទាំងរូបព្រះឆ្លាក់របស់គេបានត្រូវបែករេលនៅលើដី។ |
រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុង រាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេ មានមោទនភាព នឹងត្រូវអុលឡោះរំលាយ ដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ: ស្ដេចដែលជិះជាន់គេ ទៅណាបាត់ហើយ? អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
ប្រសិនបើគេឃើញរទេះចំបាំង ដែលទឹមដោយសេះមួយគូ និងឃើញទាហានម្នាក់ជិះលា ឬជិះអូដ្ឋមក គេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន។
ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយយ៉ាងស្ងៀមស្ងាត់ ចូរធ្លាក់ក្នុងទីងងឹតទៅ! គេនឹងលែងហៅអ្នកថាជា ម្ចាស់គ្រប់គ្រងលើនគរនានាទៀតហើយ។
ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក យ៉ាងទាន់ហន់ គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។ ទុក្ខវេទនានេះនឹងកើតមានដល់អ្នក គេចមិនផុតឡើយ ទោះបីអ្នកមានមន្តអាគម ឬមានគាថា ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។
ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន ព្រមទាំងដាក់ទោសជនជាតិខាល់ដេ ស្របតាមបំណងរបស់យើង។ ក្នុងចំណោមព្រះឯទៀតៗ តើព្រះណាបានប្រាប់ ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ ដ្បិតពួកគេវាយឫកព្រហើនដាក់អុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ ឲ្យរីងស្ងួត! ដ្បិតស្រុកនេះពោរពេញដោយរូបបដិមា ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង ដ៏គំរក់របស់ខ្លួន។
ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតំរៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងបាប៊ីឡូន!
យើងនឹងប្រមូលប្រជាជាតិនានា ដែលជាមហាអំណាច ពីស្រុកខាងជើង ឲ្យមកវាយលុកក្រុងបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព វាយយកក្រុងនេះ ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ ដែលឥតត្រឡប់មកវិញ ដោយពុំបានប្រហារជីវិតមនុស្សឡើយ។
ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ! ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ! ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ! ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ! ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
យើងនឹងដាក់ទោសបាល ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន អ្វីៗដែលវាលេបចូលទៅនោះ យើងនឹងទាញចេញមកវិញ ប្រជាជាតិទាំងឡាយលែងលើកគ្នា ទៅរកព្រះនោះទៀតហើយ រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
ហេតុនេះ នៅគ្រាខាងមុខ យើងនឹងដាក់ទោសព្រះក្លែងក្លាយ របស់ស្រុកបាប៊ីឡូន ស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់ ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវ ពាសពេញក្នុងទីក្រុង។
«ហេតុនេះហើយបានជានៅគ្រាខាងមុខ យើងនឹងដាក់ទោសព្រះក្លែងក្លាយ របស់ជនជាតិបាប៊ីឡូន ហើយអ្នករបួសនឹងថ្ងូរពាសពេញក្នុងស្រុកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលអុលឡោះតាអាឡាធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។ ពាក្យរបស់យេរេមាចប់តែត្រឹមណេះ។
រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះ ហើយបាក់បែកខ្ទេចខ្ទីអស់! ចូរនាំគ្នាយំស្រណោះក្រុងនេះ ចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វា ប្រហែលជាវាអាចជាឡើងវិញបាន។
មានម៉ាឡាអ៊ីកាត់ម្នាក់ទៀត មកតាមក្រោយពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា!»។
គាត់បន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអ៊ីព្លេសជាជំរករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម
ពេលនោះ ម៉ាឡាអ៊ីកាត់ម្នាក់ដ៏មានអំណាចបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។