Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:19 - អាល់គីតាប

19 រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង រាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​អុលឡោះ​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នោះ​បាប៊ីឡូន​ដែលជា​សិរីរុងរឿង​នៃ​អាណាចក្រ​នានា ជា​ភាពរុងរឿង​នៃ​មោទនភាព​របស់​ជនជាតិខាល់ដេ នឹង​បាន​ដូចជា​សូដុម និង​កូម៉ូរ៉ា​ដែល​ព្រះ​បាន​បំផ្លាញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 នោះ​ក្រុង​បាប៊ី‌ឡូន​ដែល​ជា​សិរី‌ល្អ​នៃ​អស់​ទាំង​នគរ ហើយ​ជា​ទី​លម្អ​នៃ​សេចក្ដី​អំនួត​របស់​សាសន៍​ខាល់ដេ នឹង​ត្រូវ​ដូច​ជា​កាល​ព្រះ​បាន​រំលាង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ាដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង រាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​ព្រះ‌ជាម្ចាស់​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​ក្រុង​បាប៊ីឡូន​ដែល​ជា​សិរី‌ល្អ​នៃ​អស់​ទាំង​នគរ ហើយ​ជា​ទី​លំអ​នៃ​សេចក្ដី​អំនួត​របស់​សាសន៍​ខាល់ដេ នឹង​ត្រូវ​ដូច​ជា​កាល​ព្រះ​បាន​រំលាង​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​បង់

សូមមើលជំពូក ចម្លង




អេសាយ 13:19
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​មាន​ស្ពាន់‌ធ័រ និង​មាន​ភ្លើង​បង្អុរ​ចុះ​ពី​មេឃ គឺ​ចុះ​មក​ពីអុលឡោះ‌តាអាឡា​ធ្លាក់​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា។


អុលឡោះ​បាន​រំលាយ​ក្រុង​ទាំង​នោះ តំបន់​វាល​រាប​ទាំង​មូល និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​រុក្ខជាតិ​ទាំង​ឡាយ​ដែល​ដុះ​នៅ​លើ​ដី ត្រូវ​វិនាស​អន្តរាយ​អស់។


សេចក្ដី​ប្រកាស​ស្តី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:


មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ! រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ ក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។


ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ! គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។


ប្រជា‌ជន​ទាំង​មូល​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ! មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូន ព្រម​ទាំង​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេ ស្រប​តាម​បំណង​របស់​យើង។ ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗ តើ​ព្រះ​ណា​បាន​ប្រាប់ ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។


លុះ​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ យើង​នឹង​ដាក់​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ប្រជា‌ជាតិ​នេះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា -យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​ខាល់ដេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ស្រុក​អេដុម​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​នៅ​ជុំ‌វិញ ដែល​ត្រូវ​វិនាស​អន្តរាយ គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ​នៅ​ដែរ។


ក្រុង​នេះ​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ ដែល​អុលឡោះ​បាន​បំផ្លាញ គឺ​គ្មាន​នរណា​មក​រស់​នៅ​ទៀត​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​តាំង​ទី​លំ‌នៅ ទៀត​ដែរ»។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃ ឬ​ថ្ម​សម្រាប់​ធ្វើ​ជា​សសរ ចេញ​ពី​អ្នក​ទៀត​ឡើយ ដ្បិត​អ្នក​ត្រូវ​វិនាស​ហិន‌ហោច​រហូត​ត​ទៅ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ផែនដី​កក្រើក​រំពើក និង​ញាប់‌ញ័រ នៅ​ពេល ដែលអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ី‌ឡូន តាម​គម្រោង‌ការ​របស់​ទ្រង់ គឺ​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​មនុស្ស​រស់​នៅ។


ម្ដេច​ក៏​ក្រុង​សេសាក ដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើង ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ! ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​បែប​នេះ!


រួច​ពោល​ថា: អុលឡោះ‌តាអាឡាអើយ! គឺ​ទ្រង់​ផ្ទាល់​ដែល​មាន​បន្ទូល​ថា ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ លែង​មាន​មនុស្ស មាន​សត្វ​រស់​នៅ​ទៀត​ហើយ គឺ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។


ស្តេច​មាន​ប្រសាសន៍​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុង‌រឿង​របស់​យើង»។


យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នា ដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុស ដែល​គេ​យក​ចេញ​ពី​ភ្លើង។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ហេតុ​នេះ យើង​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប យើង​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុម ស្រុក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូ‌រ៉ា​ដែរ គឺ​ជា​កន្លែង​ដែល​មាន​បន្លា​ដុះ​ពាស‌ពេញ ជា​ស្រែ​អំបិល និង​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់ នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេ ហើយ​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ​ទៀត​ផង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


មួយ​វិញ​ទៀត ណាពី​អេសាយ​ក៏​បាន​ថ្លែង​ទុក​ជា​មុន​មក​ថាៈ ប្រសិន​បើ​អុលឡោះ​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មិន​បាន​ទុក​កូន​ចៅ​យើង​មួយ​ចំនួន ឲ្យ​នៅ​សល់​ទេ នោះ​យើង​នឹង​វិនាស​ទៅ​ដូច​ជា​អ្នក​ក្រុង​សូដុម ហើយ​យើង​ក៏​ប្រៀប​បី​ដូច​ជា​អ្នក​ក្រុង កូម៉ូរ៉ា​ដែរ។


ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា “ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ខឹង​យ៉ាង​ខ្លាំង​បែប​នេះ?”។


ពេល​នោះ ពួក​ឈ្មួញ​នៅ​លើ​ផែនដី ក៏​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ព្រោះ​តែ​ក្រុង​នេះ​ដែរ ដ្បិត​គ្មាន​នរណា​ទិញ​ទំនិញ​របស់​ខ្លួន​ទៀត​ឡើយ


គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថាៈ“វេទនា​ហើយ! វេទនា​ហើយ! មហា​នគរ​ដែល​ធ្វើ​ឲ្យ​ពួក​ម្ចាស់​សំពៅ​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​តែ​ភោគ​សម្បត្តិ​របស់​ក្រុង​នេះ។ ក្នុង​ពេល​តែ​មួយ​ម៉ោង​ក្រុង​នេះ​ទៅ​ជា​ស្ងាត់​ជ្រងំ!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម