ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំង និងលោកសិបណា ជាស្មៀនស្តេច ព្រមទាំងអ៊ីមុាំចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបណាពីអេសាយជាកូនរបស់លោកអម៉ូស។
អេសាយ 2:1 - អាល់គីតាប នេះជាបន្ទូលរបស់អុលឡោះដែលណាពីអេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីអុលឡោះតាអាឡា ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម: ព្រះគម្ពីរខ្មែរសាកល សេចក្ដីដែលអេសាយកូនរបស់អ័ម៉ូសបានឃើញ ទាក់ទងនឹងយូដា និងយេរូសាឡិម: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្ដីដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលដែលព្យាការី*អេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីព្រះអម្ចាស់ ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសេចក្ដីដែលអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា នឹងក្រុងយេរូសាឡិម។ |
ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំង និងលោកសិបណា ជាស្មៀនស្តេច ព្រមទាំងអ៊ីមុាំចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបណាពីអេសាយជាកូនរបស់លោកអម៉ូស។
ក្នុងរជ្ជកាលស្តេចអ៊ូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា អុលឡោះប្រោសប្រទានឲ្យអេសាយ ជាកូនរបស់អម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
សេចក្ដីប្រកាសស្តីអំពីស្រុកបាប៊ីឡូន ដែលអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
នេះជាពាក្យរបស់ណាពីអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលគាត់បានឃើញ ស្ដីអំពីស្រុកអ៊ីស្រអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលស្តេចអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលស្តេចយេរ៉ូបោម បុត្ររបស់ស្តេចយ៉ូអាស ស្ដេចស្រុកអ៊ីស្រអែល។
នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ជាស្ដេចស្រុកយូដា។
ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើកភ្នំ ដែលមានម៉ាស្ជិទរបស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
អុលឡោះតាអាឡាបន្លឺសំឡេងទៅកាន់អ្នកក្រុង ទ្រង់នឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច នាមរបស់ទ្រង់។ ទ្រង់មានបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់!
នេះជាសេចក្ដីប្រកាស ដែលអុលឡោះសំដែងឲ្យណាពីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។