ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្តេចហ្វៀរ៉អ៊ូន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានជម្រាបស្តេចហ្វៀរ៉អ៊ូនថា “ខ្ញុំជាពូជអ្នកប្រាជ្ញ ជាពូជស្តេចនៅជំនាន់ដើម”។
អេសាយ 19:13 - អាល់គីតាប ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប ឲ្យវង្វេង។ ព្រះគម្ពីរខ្មែរសាកល ពួកមេដឹកនាំនៃសូអានបានត្រឡប់ជាល្ងីល្ងើ ពួកមេដឹកនាំនៃណូពត្រូវគេបញ្ឆោត ពួកប្រមុខនៃកុលសម្ព័ន្ធអេហ្ស៊ីបបាននាំជនជាតិអេហ្ស៊ីបឲ្យវង្វេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកចៅហ្វាយនៃក្រុងសូអាន គេបានទៅជាល្ងីល្ងើហើយ ពួកចៅហ្វាយនៃក្រុងណូព គេត្រូវបញ្ឆោត ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ បាននាំស្រុកអេស៊ីព្ទឲ្យវង្វេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប ឲ្យវង្វេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកចៅហ្វាយនៃក្រុងសូអាន គេបានទៅជាល្ងីល្ងើហើយ ពួកចៅហ្វាយនៃក្រុងណូព គេត្រូវបញ្ឆោត ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ គេបាននាំស្រុកអេស៊ីព្ទឲ្យវង្វេង |
ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្តេចហ្វៀរ៉អ៊ូន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានជម្រាបស្តេចហ្វៀរ៉អ៊ូនថា “ខ្ញុំជាពូជអ្នកប្រាជ្ញ ជាពូជស្តេចនៅជំនាន់ដើម”។
សូម្បីតែជនជាតិណូប និងជនជាតិតាផាណែស ក៏នាំគ្នាកោរសក់អ៊ីស្រអែល នាំយកទៅជាឈ្លើយដែរ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ស្ដីអំពីជនជាតិយូដាទាំងអស់ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងតាផាណែស ក្រុងណូប និងនៅស្រុកប៉ាត្រូស ដូចតទៅ:
«ចូរប្រកាសនៅស្រុកអេស៊ីប ចូរប្រាប់ឲ្យគេដឹងនៅក្រុងមីគដូល ចូរប្រាប់ឲ្យគេដឹងនៅក្រុងណូប និងក្រុងតាផាណែស! ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅ ដ្បិតសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ!
ប្រជាជនស្រុកអេស៊ីបអើយ ចូរវេចបង្វេចទៅ ដ្បិតខ្មាំងនឹងកៀរអ្នកទៅជាឈ្លើយ។ ក្រុងណូបនឹងក្លាយទៅជាទីស្មសាន ជាកន្លែងដែលឆេះខ្ទេចខ្ទី គ្មាននរណារស់នៅ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងកំទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។
យើងនឹងដុតស្រុកអេស៊ីប ក្រុងស៊ីននឹងភ័យតក់ស្លុត ក្រុងនរនឹងត្រូវខ្មាំងឡោមព័ទ្ធ ហើយក្រុងណូបនឹងត្រូវខ្មាំងវាយយកបានទាំងកណ្ដាលថ្ងៃត្រង់។
មើលចុះ! ពួកគេចាកចេញទៅ ព្រោះតែទឹកដីរបស់ពួកគេត្រូវអន្តរាយ។ ស្រុកអេស៊ីបទទួលពួកគេ ពួកគេនឹងស្លាប់ចោលឆ្អឹងនៅក្រុងណូប ចោលទ្រព្យសម្បត្តិធ្វើពីប្រាក់ នៅក្នុងគុម្ពខ្ញែ ហើយបន្លាដុះនៅពេញទីលំនៅរបស់ពួកគេ។
មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។
ខ្ញុំឃើញស្តេចម្នាក់ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្តេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកកូប មានដំបងរាជ្យមួយចេញពីអ៊ីស្រអែល ស្តេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
ថ្មនេះមានតម្លៃវិសេស សម្រាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ «ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត
ស្តេចសូលមានប្រសាសន៍ថា៖ «សុំអស់លោកដែលជាមេដឹកនាំរបស់ប្រជាជនអញ្ជើញចូលមក! សុំអស់លោកពិនិត្យឲ្យម៉ត់ចត់មើល តើថ្ងៃនេះពួកយើងបានប្រព្រឹត្តអំពើបាបអ្វី?។