ជនជាតិភីលីស្ទីននាំយកជំនូន និងសួយសារអាករ ជាប្រាក់ មកជូនស្តេចយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល ៧ ៧០០ ក្បាល និងពពែឈ្មោល ៧ ៧០០ ក្បាលមកជូនស្តេចដែរ។
អេសាយ 13:20 - អាល់គីតាប ក្រុងនោះនឹងលែងមាននរណារស់នៅ លែងមានប្រជាជនរហូតតទៅ។ សូម្បីពួកអារ៉ាប់ក៏លែងបោះជំរំនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួន ទៅស៊ីស្មៅនៅតាមទីនោះដែរ។ ព្រះគម្ពីរខ្មែរសាកល បាប៊ីឡូននឹងគ្មានអ្នកណារស់នៅ ក៏គ្មានអ្នកណាស្នាក់នៅជារៀងរហូតពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែជនជាតិអារ៉ាប់ក៏មិនបោះរោងនៅទីនោះ ហើយអ្នកគង្វាលក៏មិនឲ្យហ្វូងសត្វដេកនៅទីនោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងតំណមនុស្សតទៅ ទោះទាំងសាសន៍អារ៉ាប់ គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វ របស់គេទៅដេកនៅទីនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងនោះនឹងលែងមាននរណារស់នៅ លែងមានប្រជាជនរហូតតទៅ។ សូម្បីពួកអារ៉ាប់ក៏លែងបោះជំរំនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួន ទៅស៊ីស្មៅនៅតាមទីនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ ទោះទាំងសាសន៍អារ៉ាប់ គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេទៅដេកនៅទីនោះដែរ |
ជនជាតិភីលីស្ទីននាំយកជំនូន និងសួយសារអាករ ជាប្រាក់ មកជូនស្តេចយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល ៧ ៧០០ ក្បាល និងពពែឈ្មោល ៧ ៧០០ ក្បាលមកជូនស្តេចដែរ។
សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសំរែកអរសប្បាយ នៅយប់នោះដែរ!
ម្ចាស់ចិត្តរបស់អូនអើយ សូមប្រាប់អូនមកថា តើបងឃ្វាលហ្វូងចៀមរបស់បងនៅទីណា នៅពេលថ្ងៃត្រង់ តើបងឲ្យហ្វូងចៀម សម្រាកនៅកន្លែងណា? សូមកុំទុកឲ្យអូនដើររកបង នៅក្បែរហ្វូងចៀមមិត្តភក្ដិរបស់បងឡើយ!
យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ: ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ វាលរហោស្ថានណេកិបដែរ។
ទ្រង់បានរំលាយទីក្រុងឲ្យ ក្លាយទៅជាគំនរឥដ្ឋ ទ្រង់ធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំងបានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។
ទ្រង់ជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។
ស្រុកហាសោរនឹងក្លាយទៅជា ជំរករបស់ឆ្កែព្រៃ ជាទីស្មសានរហូតតទៅ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យ នៅទៀតដែរ»។
ដោយសារកំហឹងរបស់អុលឡោះតាអាឡា បាប៊ីឡូននឹងក្លាយទៅជាកន្លែងដែល គ្មាននរណារស់នៅ គឺក្រុងបាប៊ីឡូនទាំងមូលនឹងវិនាសហិនហោច អស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរ ហើយស្រឡាំងកាំង ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
«ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែម វាយលុកអ្នកស្រុកពេកូដ ចូរកំទេច និងប្រហារពួកគេ ឥតទុកឲ្យនៅសល់អ្វីឡើយ ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើង បានបង្គាប់ដល់អ្នក» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រជាជាតិមួយនៅទិសខាងជើង លើកទ័ពមកវាយក្រុងបាប៊ីឡូន ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន គ្មាននរណារស់នៅទៀតទេ គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ អស់គ្មានសល់។
ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវ នាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះ សត្វត្មាតក៏មកធ្វើសំបុករស់នៅដែរ គ្មានមនុស្សរស់នៅ អស់កល្បជាអង្វែងតរៀងទៅ។
ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែលអុលឡោះតាអាឡា សម្រេចធ្វើ ចំពោះបាប៊ីឡូន និងគម្រោងការដែលទ្រង់គ្រោងទុក ដើម្បីដាក់ទោសអ្នកស្រុកខាល់ដេ! សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ ដូចកូនចៀមដែលគេកៀរយកទៅ ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ ឲ្យហិនហោចទៀតផង។
បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក អ្នកប្រៀបបាននឹងភ្នំមួយ ដែលកំទេច ផែនដីទាំងមូល - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងលើកដៃប្រហារអ្នក យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។
ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល ដែលអុលឡោះតាអាឡាប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន តាមគម្រោងការរបស់ទ្រង់ គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន គ្មានមនុស្សរស់នៅ។
ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋ ជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗ ស្រឡាំងកាំង និងព្រឺសម្បុរ ជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន ត្រូវវិនាសអន្តរាយ ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ ជាស្រុកដែលគ្មាននរណារស់នៅ ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។