Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​តទៅ​ទៀត​ឡើយ ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​តំណ​មនុស្ស​ត​ទៅ ទោះ​ទាំង​សាសន៍​អារ៉ាប់ គេ​ក៏​មិន​ដំឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វ របស់​គេ​ទៅ​ដេក​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 បាប៊ីឡូន​នឹង​គ្មានអ្នកណា​រស់នៅ ក៏​គ្មានអ្នកណា​ស្នាក់នៅ​ជារៀងរហូត​ពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែ​ជនជាតិអារ៉ាប់​ក៏​មិន​បោះរោង​នៅ​ទីនោះ ហើយ​អ្នកគង្វាល​ក៏​មិន​ឲ្យ​ហ្វូងសត្វ​ដេក​នៅ​ទីនោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ក្រុង​នោះ​នឹង​លែង​មាន​នរណា​រស់​នៅ លែង​មាន​ប្រជា‌ជន​រហូត​ត​ទៅ។ សូម្បី​ពួក​អារ៉ាប់​ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​ចៀម​របស់​ខ្លួន ទៅ​ស៊ី​ស្មៅ​នៅ​តាម​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​ឡើយ ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ ទោះ​ទាំង​សាសន៍​អារ៉ាប់ គេ​ក៏​មិន​ដំឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វ​របស់​គេ​ទៅ​ដេក​នៅ​ទី​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ក្រុង​នោះ​នឹង​លែង​មាន​នរណា​រស់​នៅ លែង​មាន​ប្រជា‌ជន​រហូត​ត​ទៅ។ សូម្បី​ពួក​អារ៉ាប់​ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​ចៀម​របស់​ខ្លួន ទៅ​ស៊ី​ស្មៅ​នៅ​តាម​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 13:20
20 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពួក​ភីលី‌ស្ទីន​ខ្លះ នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ព្រះបាទ​យេ‌ហូសា‌ផាត ព្រម​ទាំង​ប្រាក់​ទុក​ជា​សួយ‌អាករ​ផង ឯ​ពួក​អារ៉ាប់ គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ថ្វាយ​ដែរ គឺ​ចៀម​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ និង​ពពែ​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ។


សូម​ឲ្យ​យប់​នោះ​បាន​ទៅ​ជា​អសារ​ឥត​ការ ឥត​មាន​ឮ​សូរសៀង​អរ​សប្បាយ​ឡើយ


ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយ សូម​ប្រាប់​ខ្ញុំ​ម្ចាស់​ថា ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផង តើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សម្រាក​ពេល​ថ្ងៃ​ត្រង់? តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី ដែល​ត្រូវបាំង​មុខ នៅ​ជា‌មួយ​ហ្វូង​សត្វ របស់​ពួក​មិត្ត​ភក្ដិ របស់​ព្រះ‌អង្គ​ដូច្នេះ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បំផ្លាស់​ស្រុក​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក យើង​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ»។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។ ការ​នេះ​មក​ពី​វាល​រហាល គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង ដែល​បក់​មក​បោស​កាត់​តំបន់​ណេកិប​ដែរ


ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ‌មួន​របស់​សាសន៍​ដទៃ លែង​បាន​ធ្វើ​ជា​ទី​ក្រុង​ត​រៀង​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។


ព្រះ‌អង្គ​បាន​បោះ​ឆ្នោត​ឲ្យ​ពួក​សត្វ​ទាំង​នោះ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​វាស់​ចែក​ស្រុក​ឲ្យ គេ​រាល់​គ្នា​នឹង​បាន​ស្រុក​នោះ ជា​រៀង‌រាប​ដរាប ហើយ​នឹង​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​តំណ​មនុស្ស​ត​រៀង​ទៅ។


ក្រុង​ហាសោរ​នឹង​ត្រឡប់​ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ខូច‌បង់​ជា​ដរាប​តទៅ នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ ឬ​មនុស្ស​ជាតិ​ណា​មួយ​ស្នាក់​នៅ​ទី​នោះ​ឡើយ។


ឥត​មាន​អ្នក​ណា​នៅ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​នឹង​ត្រូវ​ចោល​ស្ងាត់​ទទេ អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ក្រុង​បាប៊ីឡូន នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ទី​ក្រុង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​មេរ៉ាថែម ចុះ គឺ​ទាស់​នឹង​គេ ហើយ​ទាស់​នឹង​ពួក​អ្នក នៅ​ស្រុក​ពេកូឌ ដែរ ចូរ​សម្លាប់ ហើយ​បំផ្លាញ​អស់​រលីង​តាម​ក្រោយ​គេ ត្រូវ​ឲ្យ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​យើង​បាន​បង្គាប់​ដល់​អ្នក។


ដ្បិត​នៅ​ស្រុក​ខាង​ជើង​មាន​សាសន៍​មួយ​លើក​គ្នា​ឡើង​មក​ទាស់​នឹង​គេ ជា​ពួក​ដែល​នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​វិនាស ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ ទោះ​ទាំង​មនុស្ស និង​សត្វក៏​រត់ចេញ​អស់។


ហេតុ​នោះ សត្វ​ព្រៃ​នៅ​ទី​ស្ងាត់ ហើយ​ចចក​នឹង​អាស្រ័យ​នៅ​ទី​នោះ ព្រម​ទាំង​សត្វ​អូទ្រុស​ផង ឥត​មាន​មនុស្ស​ណា​នៅ​ស្រុក​នោះ​ជា​ដរាប​តទៅ ក៏​នឹង​គ្មាន​អ្នក​ណា​នៅ​គ្រប់​ទាំង​តំណ​មនុស្ស​តរៀង​ទៅ​ដែរ។


ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​គិត​សម្រេច​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ការ​ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​ភ្នំ​ដែល​បំផ្លាញ គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ យើង​ទាស់​នឹង​អ្នក យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក ហើយ​ប្រមៀល​អ្នក​ទម្លាក់​ពី​លើ​ថ្ម​ដា ព្រម​ទាំង​ឲ្យ​អ្នក​ឆេះ​អស់។


ផែនដី​កំពុង​ញាប់‌ញ័រ​ក៏​ឈឺ​ចាប់ ពី​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា សម្រេច​ធ្វើ​ដល់​ក្រុង​បាប៊ីឡូន នោះ​ស្ថិត‌ស្ថេរ​នៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុក​បាប៊ីឡូន ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ។


ឯ​ក្រុង​បាប៊ីឡូន​នឹង​ត្រឡប់​ជា​កង​គំនរ ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។


ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ទី​ស្ងាត់​ច្រៀប ជា​ដី​ហួត‌ហែង ជា​វាល​ស្ងាត់ ជា​ទី​ដែល​ឥត​មាន​អ្នក​ណា​នៅ គ្មាន​មនុស្ស​ជាតិ​ណា​មួយ​ដើរ​តាម​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម