អ្នកទាំងពីរបានឮសំឡេងរបស់អុលឡោះតាអាឡាជាម្ចាស់ ដែលមកកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រី ក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យអុលឡោះតាអាឡាជាម្ចាស់មើលឃើញ។
អេម៉ុស 9:3 - អាល់គីតាប ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដី ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ ដើម្បីកុំឲ្យយើងឃើញក្ដី ក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ ក៏យើងនឹងរកគេ ហើយយកគេចេញពីទីនោះ ទោះបើគេលាក់ខ្លួនពីភ្នែករបស់យើង នៅទីបាតាលនៃសមុទ្រក៏ដោយ ក៏យើងនឹងបញ្ជាដល់នាគ ហើយវានឹងខាំគេនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដី ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ ដើម្បីកុំឲ្យយើងឃើញក្ដី ក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ គង់តែអញនឹងរកគេ ហើយចាប់នាំចេញពីទីនោះមក ទោះបើបានលាក់កំបាំងពីភ្នែកអញនៅទីបាតាលនៃសមុទ្រក៏ដោយ គង់តែអញនឹងបង្គាប់ដល់នាគ ហើយវានឹងចឹកគេនៅទីនោះ |
អ្នកទាំងពីរបានឮសំឡេងរបស់អុលឡោះតាអាឡាជាម្ចាស់ ដែលមកកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រី ក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យអុលឡោះតាអាឡាជាម្ចាស់មើលឃើញ។
គ្មានភាពងងឹត ឬភាពអន្ធការណា បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត មិនឲ្យទ្រង់ឃើញឡើយ។
ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាម របស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាម របស់ខ្មាំងសត្រូវទាំងនោះដែរ»។
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងប្រើ ដាវដ៏ធំ ហើយមុត និងប្រកបដោយអំណាច ដើម្បីដាក់ទោសពស់ដ៏កំសាក ហើយមានកលល្បិច ទ្រង់នឹងសម្លាប់សត្វនាគដ៏សំបើមដែលស្ថិតនៅក្នុងសមុទ្រ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនឲ្យទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះ ដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនឲ្យទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេ នៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។
គាត់មានប្រសាសន៍ថា: អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។