ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 4:3 - អាល់គីតាប

អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុង តាម​ប្រឡោះ​កំពែង​ក្រុង ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ម្នាក់ៗ​ត្រង់​ទៅ​មុខ​រៀង​ខ្លួន ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​គេ​បោះ​ទៅ​ក្នុង​ហាម៉ូន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុង តាម​ប្រឡោះ​កំពែង​ក្រុង ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បន្ទាយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក



អេម៉ុស 4:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ខ្មាំង​បាន​ទម្លុះ​កំពែង​ក្រុង​មួយ​កន្លែង។ ទោះ​បី​កង‌ទ័ព​ខាល់‌ដេ​ឡោម‌ព័ទ្ធ​ទី‌ក្រុង​ក្តី ពួក​ទាហាន​រត់​ចេញ​ពី​ទី‌ក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ​ក្បែរ​ឧទ្យាន​ស្តេច ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ា‌បា។


ពួក​គេ​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី រហូត​ដល់​ទន្លេ​យ័រដាន់ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​សុទ្ធ​តែ​ខោ‌អាវ និង​របស់​របរ​ដែល​កង‌ទ័ព​ស៊ីរី​ដោះ​បោះ​ចោល​រប៉ាត់‌រប៉ាយ ព្រោះ​ប្រញាប់​រត់​យក​រួច​ជីវិត។ អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​វិញ​រាយ‌ការណ៍​ជូន​ស្តេច។


នៅ​ថ្ងៃ​នោះ មនុស្ស​លោក​នឹង​យក​ព្រះ​ក្លែង‌ក្លាយ ធ្វើ​អំពី​ប្រាក់ និង​មាស​ដែល​គេ​សិត​សម្រាប់​ថ្វាយ‌បង្គំ​បោះ​ទៅ​ឲ្យ​កណ្ដុរ និង​ប្រជៀវ។


អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​បោះ​បង់​រូប​ព្រះ​ក្លែង‌ក្លាយ។


ពួក​ខ្មាំង​ទម្លុះ​កំពែង​ក្រុង។ ទោះ​បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​យូដា​ទាំង​អស់​នាំ​គ្នា​ចេញ​ពី​ទីក្រុង នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ក្បែរ​ឧទ្យាន​ស្តេច ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។


រីឯ​ស្ដេច​ដែល​គ្រប់‌គ្រង​អ្នក​រាល់​គ្នា ក៏​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​ពី​ក្រុង​ទៅ ក្នុង​ពេល​ងងឹត​ដែរ។ គេ​នឹង​ទម្លុះ​កំពែង​ក្រុង​ឲ្យ​ស្ដេច​ចេញ ទាំង​បិទ​មុខ មិន​ឲ្យ​ឃើញ​ថា​ទៅ​ទី​ណា។


ចូរ​ទម្លុះ​កំពែង​ឲ្យ​គេ​ឃើញ រួច​បញ្ចេញ​បង្វេច​តាម​ប្រឡោះ​នោះ។


ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នា នឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។


នៅ​ថ្ងៃអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​បាន​ទេ។ ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង​នៃ​កំហឹង​របស់​អុលឡោះ​តាអាឡា។ ពេល​ទ្រង់​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដី ជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។


បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?


កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ មិន​បាន​មក​ជួយ​ទេ កុល‌សម្ព័ន្ធ​ដាន់​នៅ​សំងំ​នៅ​លើ​នា​វា កុល‌សម្ព័ន្ធ​អេស៊ើរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រ ជិត​កំពង់​ផែ​ដែរ។