អេម៉ុស 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 អ្នករាល់គ្នានឹងចេញតាមចន្លោះកំផែងបែកបាក់ ម្នាក់ៗត្រង់ទៅមុខរៀងខ្លួន ហើយអ្នករាល់គ្នា នឹងត្រូវគេបោះទៅក្នុងហាម៉ូន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង តាមប្រឡោះកំពែងក្រុង ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះឯងរាល់គ្នានឹងចេញតាមចន្លោះកំផែងបែកបាក់ ត្រង់ទៅខាងមុខរៀងខ្លួន ហើយឯងរាល់គ្នានឹងត្រូវបោះទៅក្នុងបន្ទាយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូកអាល់គីតាប3 អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង តាមប្រឡោះកំពែងក្រុង ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |
ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។