សូមកុំឲ្យខ្ញុំនិយាយអ្វីប្រាសចាក ពីសេចក្ដីពិតឡើយ ដ្បិតខ្ញុំសង្ឃឹមលើវិន័យរបស់ទ្រង់។
អេភេសូរ 1:13 - អាល់គីតាប ដោយរួមក្នុងអាល់ម៉ាហ្សៀស បងប្អូនបានស្ដាប់បន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអាល់ម៉ាហ្សៀសបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសំគាល់ពីរសអុលឡោះដ៏វិសុទ្ធ តាមបន្ទូលសន្យានៃអុលឡោះដែរ។ ព្រះគម្ពីរខ្មែរសាកល នៅក្នុងព្រះគ្រីស្ទ អ្នករាល់គ្នាក៏ឮព្រះបន្ទូលនៃសេចក្ដីពិតដែរ ជាដំណឹងល្អដែលផ្ដល់សេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ហើយនៅពេលជឿលើព្រះគ្រីស្ទ អ្នករាល់គ្នាក៏ត្រូវបានបោះត្រាដោយព្រះវិញ្ញាណដ៏វិសុទ្ធនៃសេចក្ដីសន្យា។ Khmer Christian Bible នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្ដីពិតដែរ គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា ហើយនៅក្នុងព្រះអង្គ ពេលអ្នករាល់គ្នាជឿ នោះអ្នករាល់គ្នាក៏ទទួលបានការបោះត្រា ដែលជាព្រះវិញ្ញាណបរិសុទ្ធតាមសេចក្ដីសន្យាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អពីការសង្គ្រោះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានជឿដល់ព្រះអង្គ បានទទួលការដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីសន្យា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយរួមក្នុងអង្គព្រះគ្រិស្ត បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រិស្តបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា |
សូមកុំឲ្យខ្ញុំនិយាយអ្វីប្រាសចាក ពីសេចក្ដីពិតឡើយ ដ្បិតខ្ញុំសង្ឃឹមលើវិន័យរបស់ទ្រង់។
អុលឡោះមានបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូររសរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងបន្ទូលយើង ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើអុលឡោះជាបិតាដែលនៅសូរ៉ក តើទ្រង់នឹងប្រទានរសអុលឡោះដ៏បិរសុទ្ធ ឲ្យអស់អ្នកដែលសូមពីទ្រង់យ៉ាងណាទៅទៀត»។
ខ្ញុំនឹងសូមឲ្យរសអុលឡោះមកសណ្ឋិតលើអ្នករាល់គ្នា តាមបន្ទូលសន្យារបស់អុលឡោះជាបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់អុលឡោះប្រទានឲ្យអ្នករាល់គ្នាមានអំណាច»។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
ប៉ុន្ដែ ម្ចាស់ដ៏ជួយការពារ គឺរសអុលឡោះដ៏វិសុទ្ធដែលអុលឡោះជាបិតាចាត់ឲ្យមកក្នុងនាមខ្ញុំនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។
រីឯម្ចាស់ដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីអុលឡោះជាបិតាឲ្យមករកអ្នករាល់គ្នា គឺជារសអុលឡោះដែលសំដែងសេចក្ដីពិតចេញពីអុលឡោះមក។ កាលណារសអុលឡោះមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ
កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រាមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រាមនុស្សនេះហើយ ដែលអុលឡោះជាបិតាបានដៅសញ្ញាសំគាល់»។
ពេលអ៊ីសាកំពុងពិសាអាហារជាមួយក្រុមសាវ័ក អ៊ីសាហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលរសអុលឡោះ តាមបន្ទូលសន្យារបស់អុលឡោះជាបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា
បងប្អូនជាពូជពង្សអ៊ីព្រហ៊ីម និងបងប្អូនដែលគោរពកោតខ្លាចអុលឡោះអើយ! ទ្រង់បានចាត់បន្ទូល ស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ
អុលឡោះបានលើកអ៊ីសាឡើងដោយអំណាចរបស់ទ្រង់។ អ៊ីសាបានទទួលរសអុលឡោះដ៏វិសុទ្ធពីអុលឡោះជាបិតា តាមបន្ទូលសន្យាហើយចាក់បង្ហូររសអុលឡោះនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាអំណាចរបស់អុលឡោះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។
គាត់បានទទួលពិធីខតាន់តាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា គាត់បានសុចរិត ដោយសារជំនឿដែលគាត់មានកាលពីមិនទាន់ខតាន់នៅឡើយ។ ដូច្នេះ គាត់បានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីខតាន់តែមានជំនឿ ហើយអុលឡោះប្រោសគេឲ្យបានសុចរិត។
សូមអរគុណអុលឡោះ! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល
ហើយអុលឡោះក៏បានដៅសញ្ញាសំគាល់របស់ទ្រង់លើយើង និងប្រទានរសអុលឡោះមកបញ្ចាំចិត្ដយើងផងដែរ។
ដោយប្រកាសសេចក្ដីពិត ដោយអំណាចរបស់អុលឡោះ។ យើងយកសេចក្ដីសុចរិតធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ
ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យពរដែលអ៊ីព្រហ៊ីមទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាដែរ ហើយឲ្យយើងទទួលរសអុលឡោះដែលអុលឡោះបានសន្យាប្រទានមក ដោយយើងមានជំនឿ។
ប្រសិនបើបងប្អូនបានឮគេនិយាយអំពីអ៊ីសា ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីគាត់ ស្របតាមសេចក្ដីពិតដែលមកពីគាត់មែន
កុំធ្វើឲ្យរសរបស់អុលឡោះដ៏វិសុទ្ធព្រួយចិត្តសោះឡើយ ដ្បិតទ្រង់បានដៅសញ្ញាសំគាល់មកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលអ៊ីសានឹងមកលោះយើង។
ហេតុនេះហើយបានជាយើងចេះតែអរគុណអុលឡោះជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាបន្ទូលរបស់អុលឡោះ តាមពិតជាបន្ទូលរបស់ទ្រង់មែន ហើយបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
ចូរខំប្រឹងធ្វើយ៉ាងណា ឲ្យបានគាប់ចិត្តអុលឡោះ និងចូលជិតទ្រង់ក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំឲ្យអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយបន្ទូលនៃសេចក្ដីពិត យ៉ាងត្រឹមត្រូវ។
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលអុលឡោះបានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «អុលឡោះជាអម្ចាស់ស្គាល់កូនចៅរបស់ទ្រង់» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពនាមអុលឡោះជាអម្ចាស់ អ្នកនោះត្រូវតែងាកចេញឲ្យផុតពីអំពើទុច្ចរិត»។
អ្នកស្គាល់គីតាបតាំងតែពីនៅកុមារម៉្លេះ ហើយគីតាបអាចផ្ដល់ឲ្យអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា។
អុលឡោះបានសំដែងឲ្យយើងស្គាល់គុណរបស់ទ្រង់ ជាគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់
ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម អ៊ីសាជាអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ ក៏បញ្ជាក់ប្រាប់យើងដែរ។
អុលឡោះពេញចិត្តបង្កើតយើងមក ដោយសារបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលទ្រង់បង្កើតមក។
ហេតុនេះ បងប្អូនត្រូវលះបង់ចិត្ដសៅហ្មងគ្រប់យ៉ាង និងចិត្ដកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្ដស្លូតបូត ទទួលបន្ទូលដែលអុលឡោះបានបណ្ដុះក្នុងបងប្អូន ព្រោះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។
ពីដើមបងប្អូនមិនមែនជាប្រជារាស្ដ្ររបស់អុលឡោះទេ តែឥឡូវនេះបងប្អូនជាប្រជារាស្ដ្ររបស់ទ្រង់ហើយ ពីដើម បងប្អូនពុំបានទទួលចិត្តមេត្ដាករុណាទេ តែឥឡូវនេះបងប្អូនបានទទួលចិត្តមេត្ដាករុណាហើយ។
បន្ទាប់មក ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់អុលឡោះដ៏នៅអស់កល្បផង។ ម៉ាឡាអ៊ីកាត់នោះបន្លឺសំឡេងយ៉ាងខ្លាំងៗ ទៅកាន់ម៉ាឡាអ៊ីកាត់ទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និងសមុទ្រថា៖