ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 4:9 - អាល់គីតាប

ដូច្នេះ អុលឡោះ​បាន​តំរូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ដូច​ទ្រង់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ការសម្រាកនៃថ្ងៃសប្ប័ទ​នៅតែ​មានទុក​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះ​នៅឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ហើយ​ នៅ​តែ​មាន​ការ​សម្រាក​ទុក​សម្រាប់​រាស្ដ្រ​របស់​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ នៅ​តែ​មាន​សប្ប័ទ ជា​ថ្ងៃ​សម្រាក​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ដដែល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ

សូមមើលជំពូក



ហេព្រើរ 4:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា មក​ជួប‌ជុំ​គ្នា ជា​មួយ​ប្រជា‌ជន​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ដ្បិត​អ្នក​ដឹក​នាំ​ផែនដី​ទាំង​មូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​ទ្រង់ ទ្រង់​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់!។


ហេតុ​នេះ ប្រជា‌ជន​នាំ​គ្នា​ឈប់​សម្រាក នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​នឹង​លើក​ស្តេច ដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ស្តេច ហើយ​កន្លែង​ដែល​គាត់​សម្រាក នឹង​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង។


ប៉ុន្តែ សន្តិ‌ភាព​នឹង​មក​ដល់ អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ នឹង​បាន​សម្រាក​យ៉ាង​សុខ‌សាន្ត។


នាង​នឹង​សំរាល​បាន​កូន​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ថា “អ៊ីសា” ដ្បិត​កូន​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​គាត់ ឲ្យ​រួច​ពី​បាប​របស់​គេ»។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។


គាត់​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយ​ភ្លែត។


យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញាថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត»។


បន្ទូល​សន្យា​របស់​អុលឡោះ ដែល​ថា​ឲ្យ​យើង​ចូល​ទៅ​សម្រាក​ជា​មួយ​ទ្រង់​នោះ នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដូច្នេះ យើង​ត្រូវ​ភ័យ​ខ្លាច ក្រែង​លោ​មាន​បង​ប្អូន​ណា​ម្នាក់​នឹក​ស្មាន​ថា​ខ្លួន​ចូល​ទៅ​មិន​ទាន់


ដ្បិត​អ្នក​ណា​ចូល​ទៅ​សម្រាក​ជា​មួយ​អុលឡោះ អ្នក​នោះ​បាន​បង្ហើយ​កិច្ចការរបស់​ខ្លួន ដូច​អុលឡោះ​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ដែរ។


អុលឡោះ​មាន​បន្ទូល​ថា «យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត»។ ចំពោះ​យើង​ជា​អ្នក​ជឿ​វិញ យើង​បាន​ចូល​មក​សម្រាក​ជា​មួយ​ទ្រង់​ហើយ។ ពិត​មែន​ហើយ អុលឡោះ​បាន​បង្ហើយ​កិច្ចការ​របស់​ទ្រង់ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ


ប្រសិន​បើ​យ៉ូស្វេ​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​បាន​សម្រាក​មែន ក្រោយ​មក​ទៀត​នោះ អុលឡោះ​មុខ​ជា​ពុំ​មាន​បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។


ពី​ដើម​បង​ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ​ទេ តែ​ឥឡូវ​នេះ​បង​ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ហើយ ពី​ដើម បង​ប្អូន​ពុំ​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ទេ តែ​ឥឡូវ​នេះបង​ប្អូន​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ហើយ។


ខ្ញុំ​ឮ​សំឡេង​មួយ បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅៈ អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ពិត​ជា​មាន​សុភមង្គល​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! រស‌អុលឡោះ​មាន​បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ដ​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។


ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។