ហេព្រើរ 4:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដូច្នេះ នៅតែមានសប្ប័ទ ជាថ្ងៃសម្រាកសម្រាប់ប្រជារាស្ត្ររបស់ព្រះដដែល សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ដូច្នេះ ការសម្រាកនៃថ្ងៃសប្ប័ទនៅតែមានទុកសម្រាប់ប្រជារាស្ត្ររបស់ព្រះនៅឡើយ។ សូមមើលជំពូកKhmer Christian Bible9 ដូច្នេះហើយ នៅតែមានការសម្រាកទុកសម្រាប់រាស្ដ្ររបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ដូច្នេះ ព្រះជាម្ចាស់បានតម្រូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ដូច្នេះ មានសេចក្ដីឈប់សំរាក ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាងមុខ សូមមើលជំពូកអាល់គីតាប9 ដូច្នេះ អុលឡោះបានតំរូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ដូចទ្រង់សម្រាកនៅថ្ងៃទីប្រាំពីរដែរ សូមមើលជំពូក |
ខ្ញុំក៏ឮសំឡេងពីលើមេឃថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលស្លាប់ក្នុងព្រះអម្ចាស់ ចាប់ពីពេលនេះតទៅ»។ ព្រះវិញ្ញាណមានព្រះបន្ទូលថា៖ «មែនហើយ គឺដើម្បីឲ្យគេបានឈប់សម្រាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតកិច្ចការដែលគេធ្វើទាំងប៉ុន្មាន ចេះតែដេញតាមគេជាប់ជានិច្ច»។