ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 4:4 - អាល់គីតាប

ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ​ពីរ​ថាៈអុលឡោះ​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​រួច ទ្រង់​ក៏​សម្រាក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ចំពោះ​ថ្ងៃ​ទីប្រាំពីរ ព្រះអង្គ​មានបន្ទូល​នៅកន្លែងមួយ​ក្នុងគម្ពីរ​យ៉ាងដូច្នេះ​ថា​: “នៅ​ថ្ងៃ​ទីប្រាំពីរ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់​ព្រះអង្គ”

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​មាន​កន្លែង​មួយ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ព្រះ​ជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​ទាំង​ឡាយ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​មាន​កន្លែង​មួយ ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំ​ពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ហើយ​ព្រះ‌ទ្រង់​សម្រាក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ទី​ប្រាំពីរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ‌ពីរ​ថាៈព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​ព្រះអង្គ​ក៏​សម្រាក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​នៅ​កន្លែង​ណា​មួយ នោះ​ទ្រង់​មាន​បន្ទូល​ពី​ថ្ងៃ​ទី​៧​ដូច្នេះ​ថា «ព្រះ‌ទ្រង់​បាន​ឈប់​សំរាក ពី​អស់​ទាំង​ការ​របស់​ទ្រង់​នៅ​ថ្ងៃ​ទី​៧»

សូមមើលជំពូក



ហេព្រើរ 4:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អុលឡោះ‌តាអាឡា​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ទ្រង់​សម្រាក ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សម្រាក ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​បរិសុទ្ធ។


ថ្ងៃ​ឈប់​សម្រាក​ជា​ទី​សំគាល់​នៃ​ទំនាក់​ទំនង​រវាង​យើង និង​ប្រជា‌ជន​អ៊ីស្រ‌អែល ជា​និច្ច​និរន្តរ៍ ដ្បិត​យើង​ជា អុលឡោះ‌តាអាឡា បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​យើង​ឈប់​ធ្វើ​ការ ហើយ​សម្រាក»។


តែ​ថ្ងៃ​ទី​ប្រាំ​ពីរ ជា​ថ្ងៃ​ឈប់​សម្រាក​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​គោ ទាំង​លា ទាំង​ហ្វូង​សត្វ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​ឲ្យ​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក បាន​សម្រាក​ដូច​អ្នក​ដែរ។


ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខី‌ភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖ «តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រា​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ទ្រង់​យក ចិត្ត​ទុក​ដាក់​នឹង​គាត់​យ៉ាង​នេះ»?


ដ្បិត​អ្នក​ណា​ចូល​ទៅ​សម្រាក​ជា​មួយ​អុលឡោះ អ្នក​នោះ​បាន​បង្ហើយ​កិច្ចការរបស់​ខ្លួន ដូច​អុលឡោះ​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ដែរ។