ហេព្រើរ 4:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីរ រួចព្រះអង្គក៏សម្រាក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ដ្បិតចំពោះថ្ងៃទីប្រាំពីរ ព្រះអង្គមានបន្ទូលនៅកន្លែងមួយក្នុងគម្ពីរយ៉ាងដូច្នេះថា: “នៅថ្ងៃទីប្រាំពីរ ព្រះបានសម្រាកពីកិច្ចការទាំងអស់របស់ព្រះអង្គ” សូមមើលជំពូកKhmer Christian Bible4 ដ្បិតមានកន្លែងមួយដែលព្រះអង្គបានមានបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ព្រះជាម្ចាស់បានសម្រាកពីកិច្ចការទាំងឡាយរបស់ព្រះអង្គនៅថ្ងៃទីប្រាំពីរ» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដ្បិតមានកន្លែងមួយ ដែលព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ហើយព្រះទ្រង់សម្រាក ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ នៅថ្ងៃទីប្រាំពីរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដ្បិតនៅកន្លែងណាមួយ នោះទ្រង់មានបន្ទូលពីថ្ងៃទី៧ដូច្នេះថា «ព្រះទ្រង់បានឈប់សំរាក ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧» សូមមើលជំពូកអាល់គីតាប4 ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈអុលឡោះបង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីររួច ទ្រង់ក៏សម្រាក។ សូមមើលជំពូក |
តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងគោ ទាំងលា ទាំងហ្វូងសត្វ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ។ ត្រូវឲ្យអ្នកបម្រើប្រុសស្រីរបស់អ្នកបានសម្រាកដូចអ្នកដែរ។