ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាការអ្វី ដែលទ្រង់សម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយទ្រង់ដាក់ទោសខ្ញុំក៏ត្រឹមត្រូវដែរ។
ហេព្រើរ 12:10 - អាល់គីតាប ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯអុលឡោះវិញ ទ្រង់វាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានបរិសុទ្ធរួមជាមួយទ្រង់ដែរ។ ព្រះគម្ពីរខ្មែរសាកល ឪពុកខាងសាច់ឈាមប្រៀនប្រដៅយើងតែមួយរយៈប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯព្រះបិតាខាងវិញ្ញាណវិញ ព្រះអង្គប្រៀនប្រដៅយើងដើម្បីជាប្រយោជន៍ គឺដើម្បីឲ្យយើងបានទទួលចំណែកក្នុងសេចក្ដីវិសុទ្ធរបស់ព្រះអង្គ។ Khmer Christian Bible ដ្បិតឪពុកខាងសាច់ឈាមវាយប្រដៅយើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯឪពុកខាងវិញ្ញាណវិញ ព្រះអង្គវាយប្រដៅយើងសម្រាប់ជាប្រយោជន៍ដល់យើង គឺដើម្បីឲ្យយើងទទួលបានសេចក្ដីបរិសុទ្ធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានវិសុទ្ធ* រួមជាមួយព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្ដីបរិសុទ្ធរបស់ទ្រង់ |
ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាការអ្វី ដែលទ្រង់សម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយទ្រង់ដាក់ទោសខ្ញុំក៏ត្រឹមត្រូវដែរ។
ចំពោះខ្ញុំវិញ ដោយខ្ញុំប្រព្រឹត្តតាមសេចក្ដីសុចរិត ខ្ញុំនឹងបានឃើញទ្រង់ ពេលខ្ញុំក្រោកពីដំណេក ខ្ញុំបានស្កប់ចិត្ត ដោយទ្រង់នៅជាមួយ។
«ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា យើងជាម្ចាស់ដ៍វិសុទ្ធ។
ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងបរិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលអុលឡោះបានបង្កើត ស្របតាមបំណងរបស់ទ្រង់។
តែឥឡូវនេះ អុលឡោះបានសំរុះសំរួលបងប្អូនឲ្យជានានឹងទ្រង់វិញ ដោយបុត្រាដែលកើតមកជាមនុស្ស បានស្លាប់ ដើម្បីឲ្យបងប្អូនបានបរិសុទ្ធឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះទ្រង់។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។
ដោយសារសិរីរុងរឿង និងបារមីនេះ ទ្រង់បានប្រទានអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមបន្ទូលសន្យានៃអុលឡោះ ដើម្បីឲ្យបងប្អូនបានរួមចំណែកជានិស្ស័យនឹងអុលឡោះ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។