២ ពេត្រុស 1:4 - អាល់គីតាប4 ដោយសារសិរីរុងរឿង និងបារមីនេះ ទ្រង់បានប្រទានអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមបន្ទូលសន្យានៃអុលឡោះ ដើម្បីឲ្យបងប្អូនបានរួមចំណែកជានិស្ស័យនឹងអុលឡោះ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 តាមរយៈសិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏មានតម្លៃ និងធំឧត្ដមដល់យើង ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកក្នុងសភាវគតិខាងព្រះតាមរយៈសេចក្ដីសន្យាទាំងនេះ ដោយបានរួចផុតពីការវិនាសដែលនៅក្នុងពិភពលោកដោយសារតែតណ្ហា។ សូមមើលជំពូកKhmer Christian Bible4 ហើយដោយសារសេចក្ដីទាំងនោះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេសអស្ចារ្យដល់យើង ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានចំណែកនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីសន្យាទាំងនោះ ព្រមទាំងរួចផុតពីសេចក្ដីពុករលួយនៅក្នុងលោកិយនេះ ដែលកើតពីសេចក្ដីប៉ងប្រាថ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីឲ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដែលដោយសារសេចក្ដីទាំងនោះ ទ្រង់បានប្រទានសេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីសន្យានោះឯង ដោយបានរួចពីសេចក្ដីពុករលួយនៅក្នុងលោកីយនេះដែលកើតអំពីសេចក្ដីប៉ងប្រាថ្នា សូមមើលជំពូក |