ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់ក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ហេព្រើរ 10:2 - អាល់គីតាប ប្រសិនបើពួកអ្នកដែលគោរពបម្រើអុលឡោះតាមរបៀបនេះ បានបរិសុទ្ធម្ដងជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកធ្វើគូរបានទៀតដែរ។ ព្រះគម្ពីរខ្មែរសាកល បើមិនដូច្នោះទេ តើពួកគេមិនឈប់ថ្វាយយញ្ញបូជាទេឬ? ដ្បិតអ្នកដែលថ្វាយបង្គំត្រូវបានជម្រះម្ដងហើយ គឺលែងមានការដឹងខ្លួនអំពីបាបទៀតហើយ។ Khmer Christian Bible ហើយប្រសិនបើអាចមែន នោះពួកអ្នកបម្រើមុខជាឈប់ថ្វាយយញ្ញបូជាទៀតហើយ ព្រោះកាលណាពួកគេបានស្អាតម្ដងហើយ ពួកគេមុខជាលែងមានអារម្មណ៍ថាខ្លួនមានបាបទៀតហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអាច តើគេមិនបានឈប់ថ្វាយយញ្ញបូជាឬទេ? ព្រោះកាលបើមនសិការរបស់ពួកអ្នកថ្វាយបង្គំ ដែលបានទទួលការលាងសម្អាត ម្តងជាសម្រេចហើយនោះ គេមុខជាដឹងថា គេមិនជាប់មានបាបទៀតទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើពួកអ្នកដែលគោរពបម្រើព្រះជាម្ចាស់តាមរបៀបនេះបានបរិសុទ្ធម្ដង ជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជាទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើបាន តើគេមិនបានលែងថ្វាយទេឬអី ពីព្រោះបញ្ញាចិត្តនៃពួកអ្នកដែលថ្វាយបង្គំ នោះមិនបានដឹងថាមានបាបទៀតទេ ដោយព្រោះបានញែកសំអាតម្តងហើយ |
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់ក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក ដូចពពករសាត់បាត់ទៅ ចូរវិលត្រឡប់មករកយើងវិញ ដ្បិតយើងបានលោះអ្នកហើយ។
ទ្រង់មុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ទ្រង់មិនប្រកាន់ទោសរបស់យើងខ្ញុំទេ ទ្រង់នឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។
ចំណែកឯអ្នកវិញ ដោយយល់ដល់ឈាមនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
បន្ទាប់មក រសអុលឡោះមានបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀតដែរ»។
បើមានបងប្អូនណាម្នាក់រងទុក្ខលំបាកដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់អុលឡោះ តោងចាត់ទុកថា ទ្រង់ពេញចិត្តនឹងបងប្អូននោះហើយ។