មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។
ហូសេ 5:5 - អាល់គីតាប អំនួតរបស់អ៊ីស្រអែលចោទប្រកាន់ខ្លួនឯង អ៊ីស្រអែល និងអេប្រាអ៊ីម ជំពប់ដួល ព្រោះតែកំហុសរបស់ខ្លួន ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំនួតរបស់អ៊ីស្រាអែល ធ្វើបន្ទាល់ទាស់នឹងគេ អេប្រាអិម នឹងជំពប់ដួលក្នុងអំពើទុច្ចរិតរបស់ខ្លួន ឯយូដាក៏នឹងជំពប់ដួលជាមួយគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង អ៊ីស្រាអែល និងអេប្រាអ៊ីម ជំពប់ដួល ព្រោះតែកំហុសរបស់ខ្លួន ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីអំនួតរបស់ពួកអ៊ីស្រាអែលតែងធ្វើបន្ទាល់ទាស់នឹងគេ ហេតុនោះបានជាអ៊ីស្រាអែល ហើយអេប្រាអិម នឹងត្រូវចំពប់ដួលចុះក្នុងអំពើទុច្ចរិតរបស់ខ្លួន ឯយូដាក៏នឹងចំពប់ដួលចុះជាមួយនឹងគេដែរ |
មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។
សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។
មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
ពិតមែនហើយ យេរូសាឡឹមជាក្រុងដែល កំពុងតែរលំ ហើយយូដាជាស្រុកកំពុងតែហិនហោច ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងអុលឡោះតាអាឡា ដើម្បីបន្ថោកសិរីរុងរឿងរបស់ទ្រង់ ដោយពាក្យសំដី និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
ឫកពារបស់ពួកគេសំដែងឲ្យឃើញថា ពួកគេមានទោស ពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុម គឺគេប្រព្រឹត្តដោយឥតអៀនខ្មាស ឥតលាក់លៀមសោះឡើយ។ ពួកគេត្រូវវេទនាជាមិនខាន ព្រោះគេបង្កទោសខ្លួនឯង!
អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ ក៏គ្មានសារប្រយោជន៍អ្វីដែរ។ រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ តែជាសាក្សីដែលមិនចេះមើល ហើយក៏មិនដឹងអ្វីដែរ គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។
អុលឡោះអើយ! យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើន ចំពោះទ្រង់ អំពើបាបរបស់យើងខ្ញុំចោទប្រកាន់យើងខ្ញុំ អំពើទុច្ចរិតរបស់យើងខ្ញុំតាមយើងខ្ញុំជាប់ជានិច្ច យើងខ្ញុំស្គាល់កំហុសរបស់ខ្លួនហើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតមេត្តាដល់យើងខ្ញុំផង ដោយយល់ដល់នាមរបស់ទ្រង់! យើងខ្ញុំបានក្បត់ទ្រង់ជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងទ្រង់។
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាអម្ចាស់ នៃពិភពទាំងមូល។
អ៊ីស្រអែលអើយ! ចូរវិលត្រឡប់មករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។
ចូរនាំគ្នាវិលត្រឡប់មករកអុលឡោះតាអាឡាវិញ ដោយរៀបចំពាក្យសំដី ហើយជម្រាបទ្រង់ថា: សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាគូរបានជំនួសគោបា។
នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល នៅពេលយប់ ណាពីជំពប់ដួលជាមួយអ្នក ហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នក ត្រូវវិនាសដែរ។
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
អំនួតរបស់អ៊ីស្រអែលចោទប្រកាន់ខ្លួនឯង តែពួកគេពុំបានវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេវិញទេ គឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដី ក៏ពួកគេមិនស្វែងរកទ្រង់ដែរ។
អ៊ីស្រអែលបំភ្លេចអុលឡោះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំកាន់តែច្រើន តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកំទេចវិមានរបស់ពួកគេផង។
អ៊ីស្រអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ នាងមិនអាចក្រោកឡើងវិញបានទៀតទេ។ នាងដេកដួលនៅលើទឹកដីរបស់ខ្លួន គ្មាននរណាលើកនាងឡើយ
អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ណាពី។
គាត់និយាយទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ