បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់យូដាថា៖ «តាម៉ារ ជាកូនប្រសាររបស់គាត់ បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ យូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។
ហូសេ 4:18 - អាល់គីតាប ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេផឹកស្រារបស់គេអស់ហើយ គេក៏ទៅប្រព្រឹត្តអំពើពេស្យាចារ ពួកមេដឹកនាំរបស់គេចូលចិត្តតែអំពើដ៏អាម៉ាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រឿងផឹករបស់គេបានទៅជាជួរហើយ គេប្រព្រឹត្តសេចក្ដីកំផិតជានិច្ច ឯពួកគ្រប់គ្រងលើគេក៏គាប់ចិត្តចំពោះតែអំពើគួរខ្មាស |
បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់យូដាថា៖ «តាម៉ារ ជាកូនប្រសាររបស់គាត់ បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ យូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។
អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ទ្រង់ ទ្រង់ជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។
កុំទទួលសំណូក ដ្បិតសំណូករមែងធ្វើឲ្យមនុស្សភ្លឺទៅជាខ្វាក់ ព្រមទាំងធ្វើឲ្យមនុស្សសុចរិតចាញ់ក្តី។
យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត គឺដើមទំពាំងបាយជូរសុទ្ធ ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា ដើមទំពាំងបាយជូរក្លាយ ដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
ប៉ុន្តែ នាងអួតអាងលើរូបសម្បត្តិ និងកេរ្តិ៍ឈ្មោះ ហើយក្លាយទៅជាស្រីពេស្យា ដោយប្រគល់ខ្លួនឲ្យអស់អ្នកដែលដើរកាត់មុខនាង។
ពួកគេបរិភោគ តែមិនចេះឆ្អែត ពួកគេប្រព្រឹត្តអំពើពេស្យាចារ តែមិនបានចំរុងចំរើនទេ ដ្បិតពួកគេបោះបង់ចោលយើង ដែលជាអុលឡោះតាអាឡា ទៅប្រព្រឹត្ត
ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា។
«ពីដើម យើងឃើញអ៊ីស្រអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ ពួកគេទៅដល់បាល-ពេអ៊រ ហើយនាំគ្នាគោរពបម្រើព្រះដ៏គំរក់ ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម ដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។
«យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត អំពើទុច្ចរិតជាច្រើន ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត អ្នករាល់គ្នាទទួលសំណូក ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក អ៊ីមុាំបង្រៀនហ៊ូកុំ ដោយចង់បានកំរៃ ណាពីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកនាមអុលឡោះតាអាឡាមកប្រើ ទាំងពោលថា: “អុលឡោះតាអាឡានៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
មិនត្រូវបំពានលើហ៊ូកុំ ឬវិនិច្ឆ័យនរណាម្នាក់ ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ។
ប៉ុន្តែ កូនប្រុសរបស់សាំយូអែល ពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្តីដោយអយុត្តិធម៌។