ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហាបាគុក 2:5 - អាល់គីតាប

ទ្រព្យ​សម្បត្តិ​រមែង​នាំ​ឲ្យ​ខក​ចិត្ត មនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេ គេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់ គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្ត គេ​វាយ​លុក​ប្រជា‌ជាតិ​ទាំង​អស់ ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់ ឲ្យ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរ ជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ខាង​ខ្លួន ក៏​បង្រួម​ជន​ជាតិ​ទាំង‌ឡាយ​ទុក​សម្រាប់​ខ្លួន​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទ្រព្យ​សម្បត្តិ ​រមែង​នាំ​ឲ្យ​ខក​ចិត្ត មនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេ គេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់ គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្ត គេ​វាយ​លុក​ប្រជា‌ជាតិ​ទាំង​អស់ ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់ ឲ្យ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

១​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន​ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ឯ​ខ្លួន ក៏​បំព្រួម​ជន‌ជាតិ​ទាំង‌ឡាយ​ទុក​សំរាប់​ខ្លួន​ដែរ

សូមមើលជំពូក



ហាបាគុក 2:5
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​មាន​មោទន‌ភាព។ ចូរ​អបអរ​សាទរ​នឹង​ជ័យ‌ជំនះ រួច​នៅ​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ស្តេច​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ស្តេច និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន»។


ទោះ​បី​អុលឡោះ‌តាអាឡា​ខ្ពង់‌ខ្ពស់​បំផុត​ក្ដី ក៏​ទ្រង់​នៅ​តែ​គិត​ដល់​មនុស្ស​ទន់‌ទាប​ជា‌និច្ច រីឯ​មនុស្ស​ព្រហើន​វិញ ទ្រង់​ស្គាល់​គេ​ពី​ចម្ងាយ។


សុរា​រមែង​ធ្វើ​ឲ្យ​មនុស្ស​ក្អេង‌ក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ឡូ‌ឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។


មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​ឲ្យ​អ្នក​ដទៃ អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។


ក្នុង​ផ្នូរ​ខ្មោច និង​រណ្ដៅ​មច្ចុរាជ តែងតែ​ទទួល​យក​ជីវិត​មនុស្ស​មិន​ចេះ​ស្កប់​យ៉ាង​ណា ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។


អ្នក​ស្រឡាញ់​ប្រាក់​ពុំ​ដែល​ស្កប់​ចិត្ត​នឹង​ប្រាក់​ទេ រីឯ​អ្នក​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ក៏​មិន​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​ដែរ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ។


គឺ​មនុស្ស​ដែល​មាន​ចិត្ត​កាច​សាហាវ វាយ​ធ្វើ​បាប​ប្រជា‌ជន​ឥត​ស្រាក‌ស្រាន្ត មនុស្ស​ដែល​មាន​ចិត្ត​កំរោល ហើយ​យក​ប្រជា‌ជាតិ​ទាំង‌ឡាយ​ធ្វើ​ជា​ចំណុះ និង​តាម​ព្យាបាទ​ពួក​គេ​ឥត​ត្រា​ប្រណី។


ពេល​នោះ ជន‌ជាតិ​យូដា​តប​វិញ​ថា៖ «យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ ពូកែ​អួត‌អាង​ខ្លាំង​ណាស់ ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។


ទ្រង់​នឹង​បន្ទាប​មនុស្ស​ព្រហើន ទ្រង់​នឹង​ពង្រាប​មនុស្ស​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែអុលឡោះ‌តាអាឡា​មួយ​គត់ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។


ពេល​ដែល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​អាហារ និង​ក្រាល​កំរាល​ព្រំ ពេល​ដែល​គេ​កំពុង​តែ​ជប់‌លៀង ស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា: ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើង នាំ​គ្នា​រៀប‌ចំ​គ្រឿង​សស្រ្ដា‌វុធ​ទៅ!


ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជប់‌លៀង​សប្បាយ មច្ចុរាជ​នឹង​បើក​មាត់​ចំហ​យ៉ាង​ធំ លេប​យក​ទាំង​អ្នក​ធំ ទាំង​ប្រជា‌ជន​តូច‌តាច នៅ​ក្រុង​យេរូ‌សាឡឹម។


អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង ក៏​ត្រូវ​វេទនា​ដែរ! ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង លែង​មាន​ដី​ទៀត ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់ តែ​ពួក​គេ​ប៉ុណ្ណោះ។


យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។


ចូរ​កោះ​ហៅ​អ្នក​បាញ់​ព្រួញ គឺ​អ្នក​បាញ់​ព្រួញ ដ៏​ពូកែ​ទាំង​ប៉ុន្មាន មក​វាយ​លុក​បាប៊ី‌ឡូន ចូរ​បោះ​ទ័ព​ជុំ‌វិញ​ក្រុង​នេះ កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។ ចូរ​សង​ពួក​បាប៊ី‌ឡូន​វិញ តាម​អំពើ​របស់​ពួក​គេ ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​វិញ​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​វាយ‌ឫក​ព្រហើន​ដាក់អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កំរិត​ហើយ យើង​នឹង​រៀបចំ​ជប់‌លៀង​ឲ្យ​ពួក​គេ យើង​នឹង​បង្អក​ពួក​គេ​ឲ្យ​ស្រវឹង ទាល់​តែ​លេលា ហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ប្រជា‌ជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់ ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។ ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។


តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ ប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តា បែប​នេះ?


មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស រីឯ​មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ។


ចូរ​យក​ចិត្ដ​ទុក​ដាក់​រស់​នៅ​ឲ្យ​បាន​ស្រគត់​ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បង​ប្អូន​រួច​ស្រេច​ហើយ។


ប៉ុន្ដែ ទ្រង់​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា«អុលឡោះ​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»។