កាលស្តេចឃើញអេលីយ៉េសហើយ គាត់ក៏និយាយថា៖ «គឺលោកហ្នឹងហើយដែលនាំឲ្យអ៊ីស្រអែលរងគ្រោះ!»។
សុភាសិត 9:7 - អាល់គីតាប អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្រៀនប្រដៅមនុស្សចំអកឡកឡឺយ គឺនាំមកនូវសេចក្ដីអាម៉ាស់ដល់ខ្លួនឯង; អ្នកដែលស្ដីបន្ទោសមនុស្សអាក្រក់ គឺនាំមកនូវការខូចខាតដល់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាប្រដៅតម្រង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាប្រដៅដំរង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ |
កាលស្តេចឃើញអេលីយ៉េសហើយ គាត់ក៏និយាយថា៖ «គឺលោកហ្នឹងហើយដែលនាំឲ្យអ៊ីស្រអែលរងគ្រោះ!»។
ស្តេចអហាប់មានប្រសាសន៍មកគាត់ថា៖ «នែ៎សត្រូវអើយ! តើអ្នកមកជួបយើងទៀត ហើយឬ?»។ អេលីយ៉េសជម្រាបថា៖ «ខ្ញុំមកជួបស្តេច ព្រោះស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា។
ពេលនោះលោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើរសរបស់អុលឡោះតាអាឡាចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។
រួចប្រាប់គេថា “ស្តេចបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្តល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃស្តេចវិលត្រឡប់មកពីច្បាំងវិញដោយសុខសាន្ត”»។
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលទ្រង់ចាត់ឲ្យទៅ ពួកគេមើលងាយបន្ទូលរបស់ទ្រង់ ព្រមទាំងប្រមាថពួកណាពី រហូតធ្វើឲ្យទ្រង់ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់យ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
ហេតុនេះ អ្នកដែលត្រូវអុលឡោះស្តីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្តីបន្ទោសរបស់អុលឡោះ ដែលប្រកបដោយអំណាចឡើយ។
កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេ។
មនុស្សវាយឫកខ្ពស់មិនចូលចិត្តឲ្យនរណាស្ដីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។
ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតស្តេចហេសេគា បង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។