អុលឡោះបានបង្កើតលំហដ៏រឹងមាំនោះ អុលឡោះញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។
សុភាសិត 8:28 - អាល់គីតាប កាលទ្រង់ដាក់ពពកនៅលើអាកាស ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំង ពីទីជម្រៅ ព្រះគម្ពីរខ្មែរសាកល កាលព្រះអង្គតាំងពពកនៅខាងលើ កាលព្រះអង្គធ្វើឲ្យប្រភពទឹកនៃទីជម្រៅផុសចេញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គបានតាំងឲ្យមានពពកនៅខាងលើ និងរន្ធទឹកទាំងប៉ុន្មាន នៅទីជម្រៅឲ្យបានមានកម្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះអង្គដាក់ពពកនៅលើអាកាស ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំង ពីទីជម្រៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានតាំងឲ្យមានពពកនៅខាងលើ នឹងរន្ធទឹកទាំងប៉ុន្មាននៅទីជំរៅឲ្យបានមានកំឡាំង |
អុលឡោះបានបង្កើតលំហដ៏រឹងមាំនោះ អុលឡោះញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។
អុលឡោះមានបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។
ឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយ ដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
ប្រភពទឹកដែលផុសចេញពីទីជម្រៅ និងទ្វារមេឃ បិទជិតវិញ ហើយភ្លៀងក៏ឈប់ធ្លាក់ដែរ។
ក៏ប៉ុន្តែ នៅពេលឮទ្រង់គំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ទ្រង់លាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។
ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ទ្រង់តែងតែគោរពតាមបន្ទូលសន្យា របស់ទ្រង់ជានិច្ច។
អុលឡោះតាអាឡាបានបង្កើតផែនដី ដោយសារប្រាជ្ញាញាណរបស់ទ្រង់ ហើយទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយសារតម្រិះរបស់ទ្រង់។
កាលអុលឡោះតាអាឡាលាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ ខ្ញុំក៏នៅទីនោះដែរ។
កាលទ្រង់កំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ កាលទ្រង់ចាក់គ្រឹះផែនដី
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ គាត់ក្រោកឈរឡើង គំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។