គេស្រែករកទ្រង់ តែឥតបានផលអ្វីឡើយ ព្រោះទ្រង់មិនព្រមស្ដាប់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មិនរវីរវល់នឹងគេទេ។
សុភាសិត 15:29 - អាល់គីតាប អុលឡោះតាអាឡាមិនអើពើនឹងមនុស្សអាក្រក់ទេ តែទ្រង់ស្ដាប់ពាក្យទូរអាអង្វររបស់មនុស្សសុចរិត។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សអាក្រក់ ប៉ុន្តែព្រះអង្គទ្រង់សណ្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់ តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន របស់មនុស្សសុចរិតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេ តែព្រះអង្គស្ដាប់ពាក្យទូលអង្វររបស់មនុស្សសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់ តែទ្រង់ស្តាប់សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតវិញ។ |
គេស្រែករកទ្រង់ តែឥតបានផលអ្វីឡើយ ព្រោះទ្រង់មិនព្រមស្ដាប់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មិនរវីរវល់នឹងគេទេ។
អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់នៅឆ្ងាយម៉្លេះ? នៅពេលខ្ញុំមានអាសន្ន ហេតុអ្វីបានជាទ្រង់សំងំស្ងៀមដូច្នេះ?
ទោះបីអុលឡោះតាអាឡាខ្ពង់ខ្ពស់បំផុតក្ដី ក៏ទ្រង់នៅតែគិតដល់មនុស្សទន់ទាបជានិច្ច រីឯមនុស្សព្រហើនវិញ ទ្រង់ស្គាល់គេពីចម្ងាយ។
គេនាំគ្នាស្រែករកជំនួយ តែគ្មាននរណាជួយពួកគេសោះ គេស្រែកហៅអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបនឹងពួកគេឡើយ។
អស់អ្នកដែលងាកចេញឆ្ងាយ ពីទ្រង់នឹងត្រូវអន្តរាយ ហើយទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលក្បត់ទ្រង់ត្រូវវិនាសសូន្យទៅ។
ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។
ទឹកមុខដែលសំដែងសេចក្ដីមេត្តារមែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ ដែលខណ្ឌអ្នករាល់គ្នាពីអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា អំពើបាបរបស់អ្នករាល់គ្នា ធ្វើឲ្យទ្រង់លាក់មុខ មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។
យើងដឹងស្រាប់ហើយថាអុលឡោះមិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ទ្រង់ស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ទ្រង់ និងប្រព្រឹត្ដតាមចិត្តទ្រង់ប៉ុណ្ណោះ។
ដ្បិតអុលឡោះជាអម្ចាស់មើលមកមនុស្សសុចរិត ហើយទ្រង់ស្តាប់ពាក្យអង្វររបស់គេ ប៉ុន្ដែ ទ្រង់ជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ដ អំពើអាក្រក់»។