ស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ចិត្តអុលឡោះតាអាឡា ដូចរាជវង្សរបស់ស្តេចអហាប់ដែរ ដ្បិតក្រោយពេលឪពុកស្លាប់ រាជវង្សរបស់ស្តេចអហាប់ ជួយគំនិតស្តេចអហាស៊ីយ៉ាដែលជំរុញឲ្យស្តេចត្រូវវិនាស។
សុភាសិត 12:20 - អាល់គីតាប អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីបោកបញ្ឆោតនៅក្នុងចិត្តរបស់អ្នកដែលប៉ងធ្វើអាក្រក់ រីឯអ្នកគាំទ្រសន្តិភាព មានអំណរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការឆបោករមែងនៅក្នុងចិត្តនៃមនុស្ស ដែលគិតគូរបង្កើតការអាក្រក់ តែមានអំណរសម្រាប់មនុស្ស ដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការឆបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់ តែមានសេចក្ដីអំណរសំរាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។ |
ស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ចិត្តអុលឡោះតាអាឡា ដូចរាជវង្សរបស់ស្តេចអហាប់ដែរ ដ្បិតក្រោយពេលឪពុកស្លាប់ រាជវង្សរបស់ស្តេចអហាប់ ជួយគំនិតស្តេចអហាស៊ីយ៉ាដែលជំរុញឲ្យស្តេចត្រូវវិនាស។
ទ្រង់មិនរាប់រកអស់អ្នកដែលវង្វេង ចេញឆ្ងាយពីហ៊ូកុំរបស់ទ្រង់ឡើយ ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ ជាការបោកបញ្ឆោត។
មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចំរើនឡើង។
គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។
ចំណែកឯខ្ញុំវិញ ខ្ញុំពុំបានទទូចសូម ទ្រង់ដាក់ទោសពួកគេជាប្រញាប់ទេ។ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិនចង់ឃើញថ្ងៃអន្តរាយនោះ កើតមានចំពោះពួកគេឡើយ។ ទ្រង់ជ្រាបនូវពាក្យសំដី របស់ខ្ញុំច្បាស់ណាស់។
បន្ទាប់មក ស្ដេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់ គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។
គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់អុលឡោះតាអាឡា។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។
អ្នកណាកសាងសន្ដិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេ នឹងមាន ឈ្មោះជាកូន របស់អុលឡោះ!
ចិត្ដរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្ដច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្ដបរិហារកេរ្ដិ៍គ្នា
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។