ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់ លោកនឹងទទួលទោស ស្របតាមយុត្តិធម៌ ចៀសមិនផុតឡើយ។
សុភាសិត 11:21 - អាល់គីតាប មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។ ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ពិតជាមិនរួចទោសឡើយ រីឯពូជពង្សរបស់មនុស្សសុចរិត នឹងត្រូវបានរំដោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់ នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិត នឹងមានជំនួយជួយឲ្យរួច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួច។ |
ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់ លោកនឹងទទួលទោស ស្របតាមយុត្តិធម៌ ចៀសមិនផុតឡើយ។
មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា និងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចី គេបានទទួលកូនចៅទុកជាពរ។
កុំបណ្តោយខ្លួនទៅតាមមនុស្សភាគច្រើន ដើម្បីសម្រេចការអាក្រក់ឡើយ កុំទុកឲ្យមនុស្សភាគច្រើនទាក់ទាញអ្នកធ្វើជាសាក្សីក្លែងក្លាយ បង្វែរយុត្តិធម៌ឲ្យសោះ។
កុំយកចិត្តទុកដាក់ស្តាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។
ស្ត្រីចិត្តល្អតែឥតគំនិត ប្រៀបដូចជាចិញ្ចៀនមាស ដែលគេយកទៅពាក់នៅច្រមុះជ្រូក។
គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។
មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។
អុលឡោះតាអាឡាមិនពេញចិត្តនឹងមនុស្សវាយឫកខ្ពស់ទេ ទ្រង់ពិតជាដាក់ទោសគេមិនខាន។
យើងមិនខឹងសម្បារនឹងវាទៀតទេ ប៉ុន្តែ ប្រសិនបើយើងឃើញ បន្លា ឬអញ្ចាញដុះនៅក្នុងនោះ យើងនឹងកាប់ឆ្ការវា ព្រមទាំងដុតកំទេចចោលទៀតផង។
យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។
អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅយេរេមាវិញថា៖
ដ្បិតអុលឡោះមានបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែអុលឡោះតាអាឡាជាម្ចាស់របស់យើងត្រាស់ហៅ»។