មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
សុភាសិត 10:24 - អាល់គីតាប មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី អុលឡោះរមែងប្រទានឲ្យ។ ព្រះគម្ពីរខ្មែរសាកល អ្វីដែលមនុស្សអាក្រក់ភ័យខ្លាច ការនោះនឹងធ្លាក់មកលើពួកគេ រីឯបំណងប្រាថ្នារបស់មនុស្សសុចរិត នឹងត្រូវបានប្រទានឲ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្ដីដែលមនុស្សសុចរិត ប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី ព្រះជាម្ចាស់រមែងប្រទានឲ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាពិត ហើយសេចក្ដីដែលមនុស្សសុចរិតប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។ |
មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
ខ្ញុំភ័យខ្លាចការអ្វី ការនោះកើតមានដល់ខ្ញុំ ហើយខ្ញុំជួបប្រទះនឹងហេតុការណ៍ណា ដែលខ្ញុំមិនចង់ជួប។
ទ្រង់សម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ស្តាប់ឮសំរែក សូមអង្វររបស់គេ ហើយសង្គ្រោះគេ។
ទ្រង់ប្រទានឲ្យស្តេច បានទទួលអ្វីៗដែលស្តេចប្រាថ្នាចង់បាន គឺទ្រង់ពុំបានបដិសេធពាក្យសូមអង្វរ របស់ស្តេចឡើយ។ - សម្រាក
ចូរស្វែងរកសុភមង្គលពីអុលឡោះតាអាឡា នោះទ្រង់នឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
ពេលណាអ្នករាល់គ្នាមានមហន្តរាយយើងនឹងសើច ហើយពេលណាអ្នករាល់គ្នាជួបភ័យអាសន្ន យើងនឹងចំអកឲ្យអ្នករាល់គ្នាវិញជាមិនខាន។
ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផល ពីអំពើដែលគេប្រព្រឹត្តនោះដែរ។ យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាង កើតមានដល់ពួកគេ គឺការលំបាកដែលគេតែងតែខ្លាចរអែង។ យើងបានហៅ តែគ្មាននរណាឆ្លើយ យើងបាននិយាយ តែគ្មាននរណាស្ដាប់ទេ ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។
អ្នករាល់គ្នាខ្លាចសង្គ្រាម តែយើងនឹងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតអុលឡោះនឹងប្រទានឲ្យ ពួកគេបានឆ្អែត!
មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានសូមអ្វីក្នុងនាមខ្ញុំទេ ចូរសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
គឺមានតែភិតភ័យរង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!