កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
សាស្តា 7:9 - អាល់គីតាប កុំឆាប់មានចិត្តមួម៉ៅឡើយ ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ ដែលរហ័សមួម៉ៅ។ ព្រះគម្ពីរខ្មែរសាកល កុំឲ្យចិត្តរបស់អ្នកឆាប់ខឹងឡើយ ដ្បិតកំហឹងរមែងតែងតែស្ថិតនៅក្នុងទ្រូងមនុស្សល្ងង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូង របស់មនុស្សល្ងីល្ងើទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំឆាប់មានចិត្តមួម៉ៅឡើយ ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ ដែលរហ័សមួម៉ៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ |
កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
សម្តេចអាប់សាឡុមមិននិយាយរកសម្តេចអាំណូន សូម្បីមួយម៉ាត់សោះឡើយ ព្រោះគាត់ស្អប់សម្តេចអាំណូន ដែលបានចាប់រំលោភនាងតាម៉ារជាប្អូនស្រី។
សម្តេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្តេចអាំណូនឲ្យជាប់ ពេលណាសម្តេចអាំណូនពិសាស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។
ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ស្តេចទត ជម្រាបទតថា៖ «សូមជម្រាបស្តេច សូមកុំនឹកស្មានថា គេសម្លាប់បុត្រាទាំងអស់របស់ស្តេចឡើយ គឺមានតែសម្តេចអាំណូនម្នាក់ប៉ុណ្ណោះដែលស្លាប់ ដ្បិតសម្តេចអាប់សាឡុមបានសម្រេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្តេចអាំណូនបានរំលោភលើរូបនាងតាម៉ារ ជាប្អូនស្រីម៉្លេះ។
ពេលនោះ ជនជាតិអ៊ីស្រអែលតបទៅជនជាតិយូដាវិញថា៖ «យើងមានសិទ្ធិដប់ដងលើសអ្នករាល់គ្នា ក្នុងការទទួលទតជាស្តេចរបស់យើង ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើងដូច្នេះ? គឺពួកយើងទេតើដែលបានផ្តើមគំនិតអញ្ជើញស្តេចរបស់យើង ឲ្យវិលមកវិញមុនគេ!»។ ប៉ុន្តែ ជនជាតិយូដានិយាយម៉ឺងម៉ាត់ជាងជនជាតិអ៊ីស្រអែល។
អ្នករហ័សខឹងតែងតែប្រព្រឹត្តអំពើផ្ដេសផ្ដាស រីឯអ្នកដែលមានកលល្បិច តែងតែធ្វើឲ្យគេស្អប់។
អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ រីឯអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។
មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទំលាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន!
មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។
អុលឡោះតាអាឡាអើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំទៅ ដ្បិតខ្ញុំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។
លុះដល់ថ្ងៃរះ អុលឡោះបញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកំដៅចាំងមកលើក្បាលយូណើស ធ្វើឲ្យគាត់ល្វើយកម្លាំង គាត់ទូរអាអង្វរសុំស្លាប់ ទាំងពោលថា៖ «ខ្ញុំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។
ពេលនោះ អុលឡោះមានបន្ទូលមកគាត់ថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ គាត់ឆ្លើយទ្រង់វិញថា៖ «អុលឡោះ ខ្ញុំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។
នាងក៏ចេញទៅសួរម្តាយថា៖ «តើខ្ញុំត្រូវសុំអ្វី?»។ ម្តាយឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក!»។
បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្ដែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង