ម៉ាកុស 6:24 - អាល់គីតាប24 នាងក៏ចេញទៅសួរម្តាយថា៖ «តើខ្ញុំត្រូវសុំអ្វី?»។ ម្តាយឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក!»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល24 នាងចេញទៅសួរម្ដាយនាងថា៖ “តើខ្ញុំគួរសុំអ្វី?”។ ម្ដាយនាងឆ្លើយថា៖ “ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក!”។ សូមមើលជំពូកKhmer Christian Bible24 នាងក៏ចេញទៅសួរម្ដាយនាងថា៖ «តើខ្ញុំគួរសុំអ្វី?» នោះម្ដាយនាងបានប្រាប់ថា៖ «ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?» មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហាន-បាទីស្ទ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 នាងក៏ចេញទៅសួរមាតាថា តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី មាតាឆ្លើយថា ឲ្យសូមក្បាលយ៉ូហាន-បាទីស្ទវិញ សូមមើលជំពូក |
លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅដេកនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលឪពុករបស់សម្តេចមកសួរសុខទុក្ខ សម្តេចត្រូវជម្រាបថា “សូមឪពុកមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីរបស់ខ្ញុំ យកម្ហូបអាហារមកឲ្យខ្ញុំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខខ្ញុំ ដើម្បីឲ្យខ្ញុំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។